Mike Tyson និង Jones Jr ប្រកួតគ្នាជាប្រវត្តិសាស្ត្ររបស់កីឡាប្រដាល់សាកលលំដាប់ពិភពលោក

ចែករំលែក៖

ធ្លាប់ជាកីឡាករប្រដាល់សាកលល្បីបំផុតលើពិភពលោក​ Mike Tyson និង Roy Jones Jr នឹងឡើងសង្វៀនជាថ្មី​នៅវេលាម៉ោង៩ ថ្ងៃទី​២៩ខែវិច្ឆិកា​ (ម៉ោងនៅកម្ពុជា)។
កាលពីពាក់កណ្តាលឆ្នាំ​២០២០ កីឡាករល្បីល្បាញលើពិភពលោក ទាំងរឿងល្អនិងអាក្រក់ ​Mike Tyson បានប្រកាលវិលត្រឡប់ឡើងសង្វៀនវិញ​ដើម្បីប្រកួតជាមួយ​អតីតកីឡាករ​ប្រដាល់ Roy Jones Jr ដែលមានវ័យជាង៥០ឆ្នាំដូចគ្នា​។
ការសម្រេចឡើងសង្វៀនរបស់អតីតកីឡាករទាំងពីរ​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ​​។ នេះជាលើកទីមួយក្នុងរយៈពេល​១៥ឆ្នាំចូលនិវត្តន៍ កីឡាករទាំងពីរក៏សម្រេចឡើងសង្វៀនវិញ។
ការប្រកួត​មានលក្ខណៈ សម្តែង(exhibition match) មានចំនួន​៨ទឹក ដោយមួយទឹកៗ​មាន​២នាទី​។​​ ខុសពីការប្រកួតមុនពេលចូលនិវត្តន៍ កីឡាទាំងពីរត្រូវប្រើ ហ្គង់ការពារក្បាល ដោយសារតែកីឡាករមានវ័យចំណាស់អាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត​បើវាយចំក្បាលខ្លាំងនោះ​។
តាមការលើកឡើងរបស់គណៈកម្មការរៀបចំការប្រកួត​នៅរដ្ឋCalifornia បញ្ជាក់ថា ការឡើងសង្វៀនលើកនេះមានលក្ខណៈមិត្តភាព​ ដើម្បីដណ្តើមពាន WBC Frontline Battleផ្តល់ជូនដោយគណៈកម្មការកីឡាប្រដាល់ពិភពលោក​។ ប៉ុន្តែកីឡាករទាំងពីរ​បានប្រកាសថា នឹងប្រដាល់ឱ្យអស់ពីសមត្ថភាព មិនបន្ធូរបន្ថយនោះឡើយ។
បច្ចុប្បន្ន កីឡាករ ​Mike Tyson មានអាយុ​៥៤ឆ្នាំ ទម្ងន់ ១០៨,៨៦គីឡូក្រាម​ ធ្លាប់ប្រកួត​ឈ្នះ៥០លើក និងចាញ់៦លើក​។
ចំណេកកីឡាករ Roy Jones Jr មានអាយុ​៥១ឆ្នាំ ទម្ងន់៩០,៧២ គីឡូក្រាម​ ធ្លាប់ប្រកួតឈ្នះ​៦៦លើក​និងចាញ់​៩​លើក៕

    

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print