ក្រសួងយុត្ដិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌»

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមុិញ ក្រសួងយុត្ដិធម៌ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌» រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

លោក កែវ សុផល រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង លោក កើត សេកាណូ ប្រតិភូ រាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលខាងលើ ដោយមានការចូលរួមពីប្រធានសាលាឧទ្ធរណ៍ទាំង៤ ប្រធានសាលាដំបូងទូទាំងប្រទេស ប្រធានអង្គភាពរដ្ឋបាល និងមន្ត្រីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ នៃសាលាជម្រះក្តីទូទាំងប្រទេស។

វគ្គបណ្តុះបណ្តាលខាងលើ មានប្រធានបទសំខាន់ៗចំនួនបួនគឺ៖ (១) កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (២) ការរៀបចំគម្រោងថវិកា (៣) ការអនុវត្ដថវិកាកម្មវិធី និង (៤) កិច្ចបញ្ជីកា និងរបាយការណ៍ហិរញ្ញវត្ថុ។ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅ សិក្ខាកាមរំពឹងថាទទួលបានការ យល់ដឹងអំពីបរិបទនៃការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួម ទាំង ទទួលបានចំណេះដឹង លើការរៀបចំផែនការថវិកា ការអនុវត្តចំណាយថវិកា និងកិច្ចបញ្ជីការហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print