បែកធ្លាយរកឃើញបាកាសក្លែងក្លាយ និងទឹកត្រចៀកកាំ ទឹកដោះគោឆៅម៉ាកអេរ៉ាហ្គោលព្រមទាំងទំនិញជាច្រើនមុខទៀតហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបានរកឃើញភេសជ្ជៈបាកាសក្លែងក្លាយ និងទំនិញច្រើនមុខទៀតហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារស្វាយជ្រំ នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅក្នុងឃុំ/ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ។

លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឱ្យដឹងថា លោកបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារនិងទំនិញវេចខ្ខ្ចប់ស្រាប់នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។

ដោយសកម្មភាពការងារត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ប្រភពបន្តថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា ពពុះសណ្តែកចំនួន១០គ.ក្រ.  មានសារធាតុ ( Borax )ទឹកភេសជ្ជៈ បាកាសចំនួន៤កេស( ក្លែងក្លាយនិងហួសកាលបរិច្ឆេទប្រើប្រាស់ ), ទឹកក្រូចដបចំណុះ១,៥០លីត្រចំនួន៦យួរ ស្មើនឹង៣៦ ដប, នំធុងចំនួន២ធុង,ទឹកត្រចៀកកាំ ចំនួន២កេស,ទឹកដោះគោឆៅម៉ាកអេរ៉ាហ្គោលចំនួន១៦យួរ។
ប្រភពបន្តថា ក្រោយពីពិនិត្យរួចមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕

ដោយ៖  យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print