វេទិកាអាស៊ាន-ចិន លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិលើវិស័យសុខាភិបាល ផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ វេទិកាអាស៊ាន-ចិន លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិលើវិស័យសុខាភិបាលបានធ្វើឡើងតាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលប្រទេសអាស៊ានទាំង១០ និងរដ្ឋមន្ត្រីនៃគណៈកម្មាធិការសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រតិភូអម។

នៅឆ្នាំនេះវេទិកាបានផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលពេញពិភពលោក។ តាមពិតទៅវេទិកានេះតែងតែធ្វើឡើងរាល់២ឆ្នាំម្តង ដែលរៀបចំដោយសាធារណរដ្ឋប្រជាមានិតចិន នៅក្រុងណាននីង ខេត្តក្វាងស៊ី ប៉ុន្តែដោយសារស្ថានភាពរីករាយដាលនៃជំងឺកូវីដ-១៩វេទិកានេះត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញវិញ។

នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងសុន្ទរកថាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយចែករំលែកនូវបទពិសោធន៍សំខាន់ៗចំនួន៤ចំណុច ៖

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print