Breaking News ៖ មុននេះបន្តិច ! មានករណីឪពុកជាជនជាតិចិនយកកន្ត្រៃចាក់កូនខ្លួនឯងសម្លាប់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសជសជនជាតិចិន ម្នាក់បានយកកន្ត្រៃចាក់សម្លាប់កូនខ្លួនឯង កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិ -សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្មេងរងគ្រោះ អាយុ ៨ខែ ភេទស្រី ត្រូវឪពុកជាជនជាតិចិនយកកន្ត្រៃចាក់ចំនួន ៨កន្លែង សន្លប់ក្នុងថ្លុកឈាម ហើយក៏ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
គេមិនទាន់ដឹងអំពីមូលហេតុនៃបទឧក្រិដ្ឋនេះទេ ប៉ុន្តែព័ត៌មានបឋមសមត្ថកិច្ចសង្ស័យថា៖ មុនពេលកើតហេតុបុរសជាជនជាតិចិនយកកន្ត្រៃចាក់សម្លាប់កូនរបស់ខ្លួននោះបានទូរស័ព្ទជាមួយនឹងប្រពន្ធដែលជាជនជាតិចិនដូចគ្នា កំពុងធ្វើការនៅរាជធានីភ្នំពេញ ហើយអាចមានទំនាស់ពាក្យសម្តី រហូតដល់ខឹងសម្បាខ្លាំង ក៏ធ្វើសកម្មភាពចាក់សម្លាប់កូនខ្លួនឯងតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ។ ជនបង្កក៏បានយកកន្ត្រៃចាក់ខ្លួនឯងផងដែរ ប៉ុន្តែត្រូវបានគេឃាត់ខ្លួនគាត់ដើម្បីរកឱ្យឃើញមូលហេតុនៃអំពើដ៏ឃោរឃៅនេះតើបណ្តាលមកពីហេតុអ្វី៕
ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print