នាយករដ្ឋមន្ត្រីអុីស្រាអែល​នឹងបំពេញទស្សនកិច្ចទៅកាន់បារ៉ែនក្នុងពេលឆាប់ៗ​

ចែករំលែក៖

នៅថ្ងៃទី​២៤ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ុីស្រាអែល លោកBenjamin Netanyahu បានប្រកាសថា​​ លោកនឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសបារ៉ែនក្នុងពេលឆាប់ៗនេះតាមការអញ្ជើញរបស់ព្រះរាជបុត្រ Salman al-Khalifa។

នៅក្នុងសេចក្តីប្រកាសក្រោយ​ជំនួបពិភាក្សា​តាមទូរស័ព្ទជាមួយព្រះរាជបុត្រ បារ៉ែន នាយករដ្ឋមន្ត្រីអុីស្រាអែលបានបញ្ជាក់ថា​ «ប្រទេសទាំងពីរមានបំណង​ចង់បានសន្តិភាព​ដើម្បីឲ្យពលរដ្ឋរស់នៅបានសុខសាន្ត​។​ទាំងនោះហើយទើបព្រះរាជបុត្រ al-Khalifa អញ្ជើញខ្ញុំបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់​បារ៉ែន​។
កាលពីថ្ងៃទី​១៨ខែវិច្ឆិកា គណៈប្រតិភូប្រទេសបារ៉ែនបានបំពេញទស្សនកិច្ចទៅកាន់អីុស្រាអែល ។ នៅក្នុងដំណើរទស្សនកិច្ចនោះ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសបង្កើតទំនាក់ទំនងការបរទេសជាផ្លូវការ​​ផងដែរ។ ភាគីទាំងពីរក៏បានសម្រេចបើកស្ថានទូត​នៅក្នុងប្រទេសនិីមួយៗ។
បារ៉ែននិងអុីស្រាអែលបានបង្កើតទំនាក់ទំនងក្រោមអធិបតីភាពរបស់អាមេរិក ​ហើយកាលពីថ្ងៃទី​១៥ខែកញ្ញា​ប្រទេសទាំងពីរបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន​ ដែលមានប្រធានាធិបតីដូណាល់ ត្រាំចូលរួម​។ អារ៉ាប់រួមនិងបារ៉ែន ជាប្រទេសតំបន់អារ៉ាប់បានសម្រេចបង្កើតទំនាក់ទំនងការបរទេសជាមួយ​​អុីស្រាអែល​ចាប់តាំងពី អេហ្ស៊ីប បានបង្កើតទំនាក់ទំនងនៅឆ្នាំ​១៩៧៩ និង​ហ្ស៊កដង់នៅឆ្នាំ​១៩៩៤​៕

...

រូបភាពដោយ៖TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print