ខេត្តកណ្តាល៖ ក្រុមចោរដែលធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយនោះ ពេលចេញមកវិញ បានធ្វើសកម្មភាពចាំពួនស្ទាក់វាយប្លន់យកម៉ូតូពីពលរដ្ឋនៅផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចក្របួចជាប់អស់ហើយ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អុី សា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្សយ័០៩នាក់ ៖ឃាត់ខ្លួនបាន០៨នាក់
ទី១-ឈ្មោះ កើត គឹមអៀង ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ជាមេក្លោងនិងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀន។
ទី២-ឈ្មោះធី រដ្ឋា ហៅតឿ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាម៉សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានរបួសជើងខាងឆ្វេងពេលរត់គេចពីសមត្ថកិច្ចទៅមុតនឹងអំបែងកែវ ជាអ្នកវាយជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងករណីជួញដូរសារធាតុញៀន ជាប់រយៈពេល២ឆ្នាំ។
ទី៣-ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១។ ទី៤-ឈ្មោះ ឃីម ប្រាកដ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាពឆក់ចំនួន០៤លើក ។ ទី៥-ឈ្មោះ កែវ ចាន់ដារ៉ា ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ ។ ទី៦-ឈ្មោះ ស៊ុំ ពិសា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ ទី៧-ឈ្មោះ ឡេង តុង ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ ទី៨-ឈ្មោះ ជ្រឹង វេហា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល មានរបួសរលាត់ដៃ ជើង មុខ ដោយសារដួលម៉ូតូពេលជិះគេចពីសមត្ថកិច្ច ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) រយៈពេល០៩ខែ និងទី៩-ឈ្មោះ អៀម សម្បត្តិ ភេទប្រុសកើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរបួសរលាត់ក្បាលជង្គង់ខាងស្ដាំពេលដួលម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ ។
នគរបាលស្រុកអង្គស្នួកបានអោយដឹងថា ៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណយកសាច់ដុំនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលដល់ចំណុចកើតហេតុស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមគ្នាប្រាំបួននាក់ ជិះម៉ូតូបីគ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាលបណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ពេលនោះបក្ខពួកជនសង្ស័យកំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើតតាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទង ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យបានតែម្ដង។
តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថាខ្លួននឹងបក្ខពួកបាននាំគ្នាចាំធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិសខាងកើតក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ នឹងគម្រាមយកម៉ូតូប្រាកដមែន។
ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕ ឆ ដា