ក្នុងរយៈពេល​១១ខែឆ្នាំ​២០២០ វៀតណាមមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ​៦០០០នាក់​

ចែករំលែក៖

តាមរបាយការណ៍របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍​​ជាតិ​ នៅថ្ងៃទី​២៥ខែវិច្ឆិកា បានផ្សាយថា ក្នុងរយៈពេល​១១ខែកន្លងមក (គិតចាប់ពីថ្ងៃទី​១៥ខែធ្នូឆ្នាំ​២០១៩ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​)នៅទូទាំងប្រទេសវៀតណាមមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប12.985 ករណី បង្កឲ្យមានអ្នកសា្លប់6.048នាក់ និងអ្នករងរបួស 9.652 នាក់ ។
បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំ​២០១៩​ ចំនួនគ្រោះថ្នាក់ចរាចរណ៍មានតិចជាង 2.900 ​ករណី​ ។ ចំណែកអ្នកស្លាប់ក៏តិចជាង​៩២៧នាក់ផងដែរ​ និងអ្នករងរបួសតិចជាង 2.492នាក់។ ដូច្នេះទាំងគ្រោះថ្នាក់ចរាចរណ៍​និង អ្នកស្លាប់ របួសថយចុះគួរឲ្យកត់សម្គាល់ ដោយសារតែ​អ្នកធ្វើដំណើរមានការយល់ដឹងពីសុវត្ថិភាពការធ្វើចរាចរណ៍។
ចំណែកនៅក្នុងវិស័យចរាចរណ៍ផ្លូវដែកវិញមានគ្រោះថ្នាក់​79ករណី សម្លាប់មនុស្ស​៦៣នាក់​ និងរបួស​២០នាក់​។​ បើប្រៀបធៀបនឹងឆ្នាំ​២០១៩វិញ​ គឺថយចុះជាង​៦២ករណី​ ស្មើ​៤៣,៩%។
វិស័យចរាចរណ៍ផ្លូវទឹក​មានគ្រោះថ្នាក់៥៩ករណី​ សម្លាប់មនុស្ស​៤៣នាក់​ គឺកើនឡើងជាងឆ្នាំ​មុន ៤ករណី​ ចំណែកអ្នកស្លាប់ក៏ច្រើនជាង​១៩នាក់ផងដែរ​៕


រូបភាព៖ doisong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print