ខេត្ដបាត់ដំបង៖ ក្រុមហ៊ុនយក្ស ហូលីវូដរបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) ជាផលិតកម្មកុន ដ៏ល្បីល្បាញលើពិភពលោកបានយក ទីតាំងក្រុង-ខេត្ដបាត់ដំបង នៃទឹកដីព្រះ រាជាណាចក្រកម្ពុជាសម្រាប់ថតខ្សែ ភាពយន្ដគឺជាមោទនភាពរបស់ប្រទេសជាតិខ្លាំងបំផុត ជាពិិសេសពិភពលោក ទាំងមូលបានទទួលស្គាល់ពីភាពរីក ចម្រើននិងការដឹកនាំរបស់ប្រមុខរាជ រដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីក្នុងការថត កុនរឿងប្រវត្ដិសាស្ដ្រនៃរបបវាល ពិឃាត ប៉ុល ពត ក្នុងរយៈ ពេល៣ឆ្នាំ៨ ខែ២០ថ្ងៃកាប់សម្លាប់ពលរដ្ឋខ្មែរដ៏ រង្គាលនោះ ។
ជាពិសេសកម្ពុជា មានមោទនភាព ធំធេងដើម្បីទាក់ទាញដល់ពិភពលោក ទាំងមូលបានស្គាល់ប្រទេសកម្ពុជា និង ប្រវត្ដិសាស្ដ្រ ជាពិសេសបាននាំភ្ញៀវ ទេសចរបរទេស តាមរយៈខ្សែភាពយន្ដ ហូលីវូដមួយនេះដែលនឹងត្រូវដាក់បញ្ចាំង ពេញសកលលោក ។
មួយរយៈមកនេះមានលេចឮនូវប្រភព ព័ត៌មានខ្លះនៅក្នុងបណ្ដាញទំនាក់ទំនង សង្គម ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋអាក់ អន់ស្រពន់ចិត្ដលើអាជ្ញាធរក្រុងបាត់ដំបងថាមិនបានបែងចែកប្រាក់ដែលបានមកពីក្រុមហ៊ុនបូផាន់ណាផលិតរឿងហូលីវូដ នេះមានតុល្យភាពទៅនឹងការខាតបង់ អាជីវកម្មរបស់គាត់ក្នុងនោះពួកគាត់ ទទួលបានប្រភពព័ត៌មានមិនច្បាស់ លាស់ថា ខាងក្រុមហ៊ុនថតកុននឹងចាត់ ចែងឱ្យក្នុងមួយថ្ងៃពី៤០ដុល្លារ ៦០ដុល្លារ និងខ្លះទៀត១០០ដុល្លារ សម្រាប់យ៉ាង តិចទីតាំងចំនួន២០០កន្លែងដែលបានប៉ះពាល់ពីការបិទចរាចរណ៍ ។
ពាក់ព័ន្ធករណីនេះ លោកសៀង ឯបវូនស្ហ៊ឺល អភិបាលក្រុងបាត់ដំបងបាន ប្រាប់នគរវត្ដតាមទូរស័ព្ទកាលពីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ការ ចេញថវិកាជូនពលរដ្ឋប៉ះពាល់ទាំងនោះ គឺក្នុងស្មារតីលើកទឹកចិត្ដប៉ុណ្ណោះ មិន មែនជាសំណងនោះទេ ។ លោកអភិបាល ក្រុងបញ្ជាក់ថា យោងតាម គោលការណ៍ របស់រាជរដ្ឋាភិបាល និងយោងតាមការ ណែនាំរបស់អភិបាលនៃគណៈអភិបាល ខេត្ដបាត់ដំបងបានឱ្យអាជ្ញាធរក្រុងចុះធ្វើ ស្ថិតិ និងជម្រាបជូនទៅដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់សម្រាប់ទីតាំងថតកុន ក៏ដូចជាប្រជាពលរដ្ឋនិងបងប្អូនបើក អាជីវកម្ម ។ ដូច្នេះដើមខែកុម្ភៈ ឆ្នាំ២០១៦ ពេលដែលអាជ្ញាធរក្រុងប្រាប់គាត់ជុំវិញ ការប៉ះពាល់នេះ ប្រជាពលរដ្ឋមិនយល់ ទាស់អ្វីទេ គាត់ថែមទាំងសម្ដែងការ សប្បាយចិត្ដ និងមានមោទនភាព ពេល បានឃើញ ការផលិតខ្សែភាពយន្ដខ្នាត ហូលីវូដល្បីលើពិភពលោកយកទឹកដី ក្រុងបាត់ដំបងធ្វើជាទីតាំង និងថតរឿង ប្រវត្ដិសាស្ដ្រដែលកើតមាននៅក្នុង ប្រទេសកម្ពុជា ព្រោះធ្វើឱ្យពិភពលោក ទទួលស្គាល់ និងស្គាល់ទឹកដីបាត់ដំបង ក៏ ដូចជាប្រទេសកម្ពុជា ។
លោកអភិបាលក្រុងបន្ដថា ក្នុងការផ្ដល់ ថវិកាទាំងនោះគ្រាន់តែជាស្មារតីលើក ទឹកចិត្ដ ដែលអាជ្ញាធរក្រុងបានធ្វើលិខិត ស្នើសុំទៅខាងក្រុមហ៊ុនយកមកប៉ះប៉ូវ ជូនប្រជាពលរដ្ឋប៉ុណ្ណោះ ក្នុងនោះមាន ៣កម្រិត កម្រិតស្រាល , មធ្យម និង ធ្ងន់ ។ បានន័យថា អ្នកប៉ះពាល់តិចតួច ក្នុងរយៈពេលថត ចាប់ពីថ្ងៃទី៧ដល់ថ្ងៃ ទី១៣ ស្មើ១សបា្ដហ៍ ទទួលបានថវិកាចំនួន ៤០ ទៅ៥០ដុល្លារ ប៉ះពាល់កម្រិតមធ្យម ទទួលបាន៦០ទៅ១០០ដុល្លារ និងកម្រិត ធ្ងន់ទទួលបាន១២៥ដុល្លារ ។ លុយទាំង នេះខាងក្រុមហ៊ុនគេក៏បានមកចាត់ចែង ផ្ទាល់ផងដែរ ។
លោកអភិបាលក្រុងបាត់ដំបងបាន អះអាងថា រឿងនេះក្នុងប្រព័ន្ធទំនាក់ទំនង សង្គមហ្វេសប៊ុកគាត់ចោទថា អាជ្ញាធរ បានយកលុយពីខាងក្រុមហ៊ុន ក្នុង១ថ្ងៃ ៤០ដុល្លារ ៦០ដុល្លារ ឬ១០០ដុល្លារ សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ទាំង ២០០កន្លែងនោះពិតជាមិនត្រឹមត្រូវទេ គឺជាការបំប៉ោង ហើយបើប្រជាពលរដ្ឋ គាត់ជឿតាម ពិសេសថ្នាក់លើបានដឹង ប្រាកដជាថា លោកប្រព្រឹត្ដអំពើពុករលួយ ដូច្នេះលោកនឹងសម្រេចចិត្ដហៅអ្នក សារព័ត៌មាន ,ទូរទស្សន៍ ចូលរួមការ បកស្រាយជាលក្ខណៈសន្និសីទសារព័ត៌ មាន ។
អ្នកវិនិយោគរួមទាំងអ្នកទេសចរខ្លះ ជាមួយនឹងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បានសម្ដែងនូវការរំភើប ស្ទើរតែពុំដឹង ខ្លួនខណៈបានឃើញលោកស្រីអេនជេលីណា ជូលី(Angelina Jolie) មានវត្ដមានដឹក នាំផលិតថតកុនខ្នាតហូលីវូដជាប្រវត្ដិ សាស្ដ្រនៃរបបវាលពិឃាតប៉ុលពតនៅ លើទឹកដីខេត្ដបាត់ដំបង ។
សកម្មភាពទាំងនោះ កម្ពុជាពិតជា ចំណេញធំធេងណាស់ ត្រូវបានពិភព លោកស្គាល់ពីកម្ពុជា សំខាន់លើភ្ញៀវ ទេសចរដែលជាប្រភពសេដ្ឋកិច្ចនៃ ឧស្សាហកម្មគ្មានផ្សែង តាមរយៈការ បញ្ចាំងភាពយន្ដហូលីវូដខ្នាតយក្សនេះ ។
អ្នកដែលបានចូលរួមថតកុននិយាយ ថា ពួកគេពេញចិត្ដខ្លាំងណាស់ ទាំងអ្នក ចាត់ចែងបច្ចេកទេស សម្របសម្រួល ការងារ ពិសេសលោកស្រីអេនជេលីណា ជូលី (Angelina Jolie) ក្នុងមួយថ្ងៃៗពេញ គាត់ចំណាយពេលធ្វើការងារនេះស្ទើរ ទាំងស្រុង ហើយស្និទ្ធស្នាលណាស់ ដោយ មនោសញ្ចេតនា ស្រឡាញ់ផ្សារភ្ជាប់ សាច់ឈាមជាមួយពលរដ្ឋខ្មែរ ។ មុននឹង ធ្វើការចាកចេញបញ្ចប់ការថតកុននៅ ខេត្ដបាត់ដំបងការទទួលទានអាហារជុំគ្នាដែលរៀបចំឡើងដោយលោកស្រីជូលី មានកូនខ្មែរជាច្រើនបានសម្រក់ទឹកភ្នែក ទប់មិនបានពេលឃើញលោកស្រីរួម ទាំងកូនៗរបស់គាត់ស្រឡាញ់កូនខ្មែរ ម្ល៉េះ គាត់ឱប ថើប និងនិយាយលេងគ្មាន ចរិតរើសអើងសូម្បីតែបន្ដិច ។
អ្នកធ្វើការ កន្លែងការពារព្រៃឈើនិង សត្វព្រៃនៅស្រុកសំឡូត ខេត្ដបាត់ដំបង ឱ្យគាត់ ក្នុងការងារមនុស្សធម៌ លោក ស្រីអេនជេលីណាជូលី (Angelina Jolie) ពេលមកដល់ទឹកដីខេត្ដបាត់ដំបងភ្លាម គាត់បានគិតគូរខ្ពស់ណាស់ដើម្បីស្វាគមន៍ ដល់មន្ដ្រីរបស់គាត់ដែលជាពលរដ្ឋខ្មែរ ឱ្យមករួមទទួលទានអាហារជាមួយគ្នា ដោយការគោរពស្រឡាញ់ ។
ក្នុងករណីដែលលេចចេញនូវបាតុភាព មិនសមរម្យ គួរណាស់តែអាជ្ញាធរក្រុង បាត់ដំបង ត្រូវធ្វើការដោះស្រាយ និង ពន្យល់ឱ្យមានតម្លាភាពច្បាស់លាស់ ចៀសវាងប៉ះពាល់ទៅដល់ក្រុមហ៊ុនហូលី វូដមួយនេះ ព្រោះអ្នកស្រីអេនជូលីណា ជូលី (Angelina Jolie)ស្រឡាញ់ទឹកដី កម្ពុជា ពលរដ្ឋកម្ពុជា ព្រៃឈើ និងសត្វ ព្រៃនៅកម្ពុជាខ្លាំងក្លាណាស់ ។
គេនៅចាំបានថា គ្រាដែលលោកស្រី អេនជេលីណា ជូលី (Angelina Jolie) ហត់នឿយនឹងការងារមានពេលវេលា តិចតួចបំផុតក្នុងការទទួលទានដំណេក អាជ្ញាធរខេត្ដបាត់ដំបងគឺលោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ដ បានគិតគូរខ្ពស់មិនត្រឹមតែសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនសកម្មភាព ក្នុងការថតកុនខ្នាតយក្សរបស់ក្រុមហ៊ុនហូលីវូដមួយនេះប៉ុណ្ណោះទេ លោកអភិ បាលបានចាត់ចែងឱ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានធ្វើការជាមួយប្រជាពលរដ្ឋ ដោយក្ដីគោរពសុំការអនុគ្រោះពីអ្នកជិតខាងដែលរស់នៅជាប់នឹងផ្ទះសំណាក់ បុរាណ(មេស្យុង) មេត្ដាអធ្យាស្រ័យ យោគយល់ក្នុងរយៈពេលដ៏ខ្លីនូវការបំពងសំឡេងដែលបណ្ដាលឱ្យប៉ះពាល់សិទ្ធិអ្នក ដទៃក្នុងពេលទទួលទានដំណេក ពិសេស នាទីទៀបភ្លឺចាប់ពីម៉ោង៤ភ្លឺដល់ម៉ោង៦ព្រឹក ។ ក្នុងនោះប្រជាពលរដ្ឋគាត់សម្ដែង ការយោគយល់និងពេញចិត្ដចំពោះវត្ដ មានលោកស្រី អេនជេលីណា ជូលី (An- gelina Jolie) ក្នុងទឹកដីក្រុងបាត់ដំបង ទៀតផង ។
បើទោះជាមានការលេចឮនូវបាតុភាព ខ្លះមិនគប្បីរឿងប្រាក់ឧបត្ថម្ភជូនប្រជា ពលនោះក៏ដោយ ប៉ុន្ដែអាជ្ញាធរក្រុងបាន អះអាងថា មានប្រជាពលរដ្ឋ៣ទៅ៤គ្រួ សារប៉ុណ្ណោះ ដែលគាត់មិនយល់ព្រម និងមិនទទួលយកត្រឹម៦០ដុល្លារ ហើយ ការងារនេះ ព្យាយាមពន្យល់គាត់និង ហៅខាងក្រុមហ៊ុនបូផាណាឱ្យមកជម្រាប ប្រាប់ពីរឿងហ្នឹងអស់ហើយ ដូច្នេះសូម មេត្ដាយោគយល់ និងលើកទឹកចិត្ដដល់ ក្រុមហ៊ុនហូលីវូដ ដែលគេមានទំនុកចិត្ដ ស្រឡាញ់ទឹកដីរបស់យើង ។
ដោយឡែកលោក ច័ន្ទ សុផល អភិ បាលនៃគណៈអភិបាលខេត្ដបាត់ដំបង នគរវត្ដមិនអាចសុំការពន្យល់បានទេ នា រសៀលថ្ងៃដដែលនេះ ដោយតាមទូរស័ព្ទ លោកគ្រាន់តែបញ្ជាក់ថា កំពុងមានធុរៈ ជាប់ប្រជុំ និងសូមមេត្ដាអភ័យទោសផង រួចក៏បានបិទទូរស័ព្ទ ៕
ដោយ៖ សុខខេមរា
...