សម្តេចតេជោ ហ៊ុន សែន៖ សូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក

ចែករំលែក៖

សហរដ្ឋអាមេរិក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍មុននេះ៥នាទី នាវេលាម៉ោង៥ និង៥នាទីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦យ៉ាងដូច្នេះថា ខ្ញុំសូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។

ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវត្តន៌នៃកិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយមោទនៈភាពថា ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការដែលខ្លួនត្រូវដឹងក្នុងនាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។

ថ្ងៃនេះខ្ញុំ និងប្រតិភូត្រូវវិលត្រឡប់ទៅប្រទេសវិញ ដែលតាមគំរោងនឹងទៅដល់ភ្នំពេញនៅយប់ ថ្ងៃសុក្រទី១៨ កុម្ភះ បន្ទាប់ពីការធ្វើដំណើរជាង ២០ ម៉ោង៕

12733520_956319267749904_6653066570929298417_n

12745508_956319201083244_3535819224454627604_n

12744532_956319244416573_1798889367797972577_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print