នគរបាលបង្ក្រាបមុខសញ្ញាក្រុមចោរប្លន់អ្នកលក់មាស នៅខេត្តបាត់ដំបង និងមុខសញ្ញាចោរប្លន់ជាង១០ឆ្នាំមុនសរុប៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖មុខសញ្ញាក្រុមចោរប្លន់អ្នកលក់មាសកណ្តាលក្រុងបាត់ដំបង និងមុខសញ្ញាចោរប្លន់ជាង១០ឆ្នាំមុនសរុបចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងសហការ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់អនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង។

មុខសញ្ញាក្រុមចោរប្លន់ទាំង៣នាក់នោះសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី១៥ និងទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញបង្ក្រាបបានជនសង្ស័យម្នាក់ មានឈ្មោះ សែម ប៊ុនសាធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាមុខសញ្ញាបក្ខពួកក្រុម ចោរប្លន់ អ្នកលក់មាសនៅក្រុងបាត់ដំបង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បន្ទាប់ពីបក្ខពួកគេប្រុសស្រីចំនួន៦នាក់ទៀតត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចាប់ឃាត់ខ្លួនដាក់ពន្ធនាគាររួចមកហើយនោះ និងជនសង្ស័យចោរប្លន់២នាក់ដែលបានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក និងស្រុកបវេល ខេត្តបាត់ដំបងជាង១០ឆ្នាំមុន ហើយបាន រត់គេចខ្លួនទើបចូលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួនវិញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសហការនិងនគរបាលស្រុកភ្នំព្រឹកនិងស្រុកបវេលបង្រ្កាបបាន។

ជនសង្ស័យទាំង២នាក់មានឈ្មោះ រឿន ដួល ភេទប្រុស អាយុ៥០ឆ្នាំ រស់ នៅភូមិ បវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងនិងឈ្មោះចាន់ រុន ភេទប្រុស អា យុ៥៣ឆ្នាំ រស់នៅក្នុង ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កម្លាំងនគរបាលបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់ខាងលើបានសម្រេចជាបន្តបន្ទាប់នៅពេលនេះ ក្រោយពីមានសេចក្តីរាយការណ៍ឱ្យដឹងថា នគរបាលខេត្តបាត់ដំបង អនុវត្តតាមផែនការនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ធ្លាប់បានបើកកិច្ចប្រជុំដាក់ផែនការដល់លោកស្នងការរងនីមួយៗ និងលោកអធិការនគរបាលស្រុកក្រុងទាំងអស់នៅក្នុងខេត្តបាត់ដំបងត្រូវចុះពង្រឹងរិតបន្តឹងសន្តិសុខឱ្យបានម៉ឺងម៉ាត់តាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនធ្វើយ៉ាងណាស្វែងរកចាប់ខ្លួនមុខសញ្ញាអនុវត្ត តាមដីកាតុលាការដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ហើយក៏ដើម្បីចូលរួមបង្កាទប់ស្កាត់អំពើប្លន់ប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបងនោះទៀតផង។

ជុំវិញបញ្ហាអំពើប្លន់នៅខេត្តបាត់ដំបក្នុងរយៈចុងក្រោយនេះកើតឡើងនៅស្រុកភ្នំព្រឹក ស្រុកកំរៀង ស្រុកថ្មគោល គេមើលឃើញថាក្រុមចោរប្លន់ទាំង នោះមិនទាន់ត្រូវ បានកម្លាំង សមត្ថកិច្ចបង្ក្រាបបាននៅឡើយនោះទេសមត្ថកិច្ចកំពុងតែតាមដានស្រាវជ្រាវស៊ើបអង្កេតសំណុំរឿងអំពើប្លន់ប្រដាប់អាវុធទាំងនោះ។

ករណីអំពើប្លន់មួយនៅស្រុកកំរៀង លោក អធិការ នគរបាលស្រុកកំរៀងម្នាក់ត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបាត់ដំបង ប្រកាស ដកមុខតំណែងកាលពីកន្លងទៅថ្មីៗនេះផងដែរ៕

IMG_8195

IMG_8199

IMG_8200

IMG_8198

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print