រថយន្តបើកបុករបងការិយាល័យអធិការបតីអាល្លឺម៉ង់(វីដេអូ)

ចែករំលែក៖

តាមសារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា នៅថ្ងៃទី​២៥ខែវិច្ឆិកា មានរថយន្តមួយគ្រឿងបានបើកបុករបងការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅទីក្រុងប៊ែរឡាំង។ កម្លាំងប៉ូលិស និងក្រុមពន្លត់អគ្គិភ័យ​បានបង្ហាញវត្តមាននៅកន្លែងកើតហេតុ​។
រូបភាពបង្ហាញឲ្យឃើញថា កម្លាំងប៉ូលិសបានត្រួតពិនិត្យ​រថយន្តបង្កហេតុ​ដែលមានសរសេរអក្សរថា​«បញ្ឈប់នយោបាយសកលភាវូបនីយកម្ម»។ ប៉ូលិសក៏បានឃាត់ខ្លួនបុរសម្នាក់​ដើម្បីបើកការស្រាវជ្រាវ​ និងសាកសួរ​។
អធិការបតីអាល្លឺម៉ង់ លោកស្រី A.Merkel បានឡើងគម្រោងរៀបចំ​ការជួបប្រជុំជាមួយបណ្តា​​ អភិបាលរដ្ឋ​ដើម្បីពិភាក្សាស្តីពីការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ សកម្មភាពនោះធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រជុំរបស់អធិការបតី។​
បច្ចុប្បន្នអឺរ៉ុបស្ថិតនៅក្នុងដំណាក់កាលប្រកាសអាសន្នពី​ខ្មាន់កាំភ្លើងអ៊ិស្លាម ដោយកន្លងមកមានមនុស្ស​៨នាក់រងការសម្លាប់​នៅក្នុងទីក្រុងប៉ារីស​​​ និងទីក្រុង Nice ក៏ដូចជាទីក្រុង​Vienna ប្រទេសអូទ្រិស៕

https://youtu.be/QzBgAx1Rvj4

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print