ករណីលួច​មាន​ស្ថាទម្ងន់ទោស​(ប្លន់)នៅថ្មគោល ជនល្មើសយកទ្រព្យសម្បត្តិអស់លុយខ្មែរ ៣០ម៉ឺនរៀល លុយថៃ ៣២មឺុនបាត​ លុយដុល្លា ១១០$ ប្លាទីនគ្រឿង ២៥តម្លឹង មាស ០១តម្លឹង ០៧ជី

ចែករំលែក៖

​ បាត់ដំបងៈ នៅវេលាម៉ោង​ ១០,៣០នាទីថ្ងៃទី១៧​ កុម្ភៈ​ ២១៦​ នៅ​ចំណុច​ក្រុមទី២៤ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល មានករណី​លួច​មាន​ស្ថានទម្ងន់ទោស​មួួយ​កើតឡើង​ បង្ក​ដោយជនសង្ស័យមិនស្គាល់សាវតា បានធ្វើសកម្មភាពគាស់ដែកចម្រឹងបង្អួចខាង​ក្រោយផ្ទះរបស់ជនរងគ្រោះឈ្មោះ​ ឯក រ៉ាវី​ភេទ​ស្រី​ អាយុ​ ៥១ឆ្នាំ​ មុខរបរ​លក់មាស​ ខណៈម្ចាស់ផ្ទះទៅលក់នៅផ្សារថ្មី​ ក្នុងស្រុក​ថ្មគោល​ ហើយចាក់សោរផ្ទះចោល​ ។
​ សម្ភារៈរួមមាន:
១-​ លុយខ្មែរ ៣០ម៉ឺនរៀល
២-​ លុយថៃ ៣២មឺុនបាត​
៣-​ លុយដុល្លា ១១០$
៤-​ ប្លាទីនគ្រឿង ២៥តម្លឹង
៥-​ មាស ០១តម្លឹង ០៧ជី
ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បានរត់គេចខ្លួនបាត់​ ។
​ បច្ចុប្បន្នសមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​ប្រព្រឹត្ត​បទល្មើស​ ។ សុខ ខេមរា image image image image image image


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print