ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រដល់ក្រុមមេធាវីណា ដែលការពារក្តីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រដល់ក្រុមមេធាវីណា ដែលការពារក្តីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែមិនគាំទ្រដាច់ខាតចំពោះក្រុមមេធាវីណា ដែលញុះញង់បង្កើតឱ្យមានបាតុកម្ម ។
សូមបញ្ជាក់ថា៖ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់អង្គការក្រៅរដ្ឋាភិបាល ឫ ក្រុមមេធាវីដែលបានទទួលជំនួយពីបរទេស ក្នុងការផ្ដល់ ជំនួយផ្លូវច្បាប់ឬការពារក្តីជូនជនក្រីក្រ តែមិនគាំទ្រ សកម្មភាពទាំងឡាយដែល អង្គការក្រៅរដ្ឋាភិបាល ឫ ក្រុមមេធាវី បង្កការញុះញង់ដើម្បីរុញឱ្យធ្វើបាតុកម្មនោះទេ។
«ខ្ញុំសូមយកឱកាសនេះថ្លែងនូវការអរគុណនិងកោតសរសើរចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធ្វើសកម្មភាព ក្នុងការផ្ដល់នូវមេធាវីក៏ដូចជាការពិគ្រោះខាងផ្លូវច្បាប់សម្រាប់ប្រជាជននៅតាមមូលដ្ឋានក៏ប៉ុន្តែខ្ញុំក៏សូមបញ្ជូនសញ្ញាប្រាប់ថាមានអង្គការមួយចំនួននិងមេធាវីខ្លះក៏ឆ្លៀតឱកាសរុញឱ្យមានបាតុកម្មផ្ទុះឡើងមិនមែនយើងជារាជរដ្ឋាភិបាលមិនដឹងរឿងនោះទេយើងលើកទឹកចិត្តឱ្យផ្ដល់ជំនួយផ្លូវច្បាប់ឬការពារក្តីជូនជនក្រីក្រតែយើងមិនលើកទឹកចិត្តឱ្យអ្នកញុះញង់ដើម្បីរុញឱ្យធ្វើបាតុកម្មនោះទេ អ្នកត្រូវយល់។ ខ្ញុំថ្លែងអំណរគុណផង តែខ្ញុំបង្ហាញពីការខកចិត្តផង ខ្ញុំគាំទ្រណាស់ ខ្ញុំលើកទឹកចិត្តឱ្យអង្គការក្រៅ​រដ្ឋាភិបាល ដែលបានទទួលជំនួយពីបរទេសជួយសេវាផ្លូវច្បាប់និងការពារចំពោះជនក្រីក្រ តែខ្ញុំក៏មិនលើកទឹកចិត្តឱ្យឆ្លៀត ធ្វើសកម្មភាពញុះញង់បង្កើតឱ្យមានបាតុកម្មនោះទេ»។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានធ្វើសកម្មភាព ក្នុងការផ្ដល់នូវមេធាវីក៏ដូចជាការពិគ្រោះខាងផ្លូវច្បាប់សម្រាប់ប្រជាជននៅតាមមូលដ្ឋានផងដែរ៕

...

ប្រភព៖ វិទ្យុជាតិកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print