កីឡាបាញ់កាំភ្លើងកំណត់កាលបរិច្ឆេទ ប្រកួតជើងឯកថ្នាក់ជាតិវិញនៅថ្ងៃទី១២-១៣ ខែធ្នូ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡា បាញ់កាំភ្លើងកម្ពុជា បានកំណត់កាលបរិច្ឆេទថ្មី ដើម្បីរៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ឡើងវិញហើយ ដែលគ្រោង នឹងប្រកួត នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូខាងមុខនៅទីលាន បញ្ជាការដ្ឋានទ័ពពិសេស ៩១១។

ការប្រកួតនេះ ដំបូងឡើយគ្រោង ប្រកួតនៅថ្ងៃទី២៨–២៩ ខែវិច្ឆិកា ចុងសប្ដាហ៍នេះ តែអំឡុង ពេលព្រឹត្តិការណ៍ ៣វិច្ឆិកា សហព័ន្ធ បានសម្រេចពន្យាពេល ការប្រកួត ទៅធ្វើខែធ្នូវិញ រហូតដល់ ថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ ទើបលោក មៀច សុផាន់ណា ប្រធានសហព័ន្ធ សម្រេចយកថ្ងៃទី១២–១៣ ខែធ្នូ ដើម្បីរៀបចំ ការប្រកួតឡើងវិញ តែម្ដង ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា បានបិទបញ្ចប់កាលពីថ្មីៗ។ ដោយហេតុនេះ សហព័ន្ធ បានជូនដំណឹង ដល់សមាគម និងក្លិបដែលជា សមាជិកសហព័ន្ធ រួសរាន់ ក្នុងការចុះឈ្មោះ ចូលរួមប្រកួត គ្រាដែល ការទទួលពាក្យ នឹងបិទបញ្ចប់ នៅថ្ងៃទី៧ ខែធ្នូ ពោលគឺ មុនការប្រកួត ៥ថ្ងៃ នៅទីស្នាក់ការសហព័ន្ធ នៃអគារគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ ចំពោះវិញ្ញាសា ប្រកួតគឺរក្សា ៣វិញ្ញាសា ដដែរ រួមមានវិញ្ញាសា កាំភ្លើងវែង ២២ ឡុង បុរស-នារីចម្ងាយ ៥០ម៉ែត្រ, វិញ្ញាសា កាំភ្លើងខ្លី ឡុង បុរស-នារី ចម្ងាយ ២៥ម៉ែត្រ និងវិញ្ញាសា កាំភ្លើង ៩មីលីម៉ែត្រ បុរស-នារី ចម្ងាយ ៥ ទៅ ១២ម៉ែត្រ៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print