ក្រោយទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន៣របស់ចិន និងរុស្ស៊ី ដែលបានបំពានច្បាប់ មិនរីកសាយភាយអាវុធបរមាណូ ពាក់ព័ន្ធនិឹងប្រទេសអុីរ៉ង់កូរ៉េខាងជើងនិងស៊ីរី ។
ក្រុមហ៊ុនចំនួន៥ដែលរងការដាក់ទណ្ឌកម្មពីអាមេរិក គឺក្រុមហ៊ុនChengdu Best New Materials និង Zibo Elim របស់ចិន ព្រមទាំងក្រុមហ៊ុនAviazapchast, Elecon និង Nilco Group របស់រុស្ស៊ី។
ជាមួយនឹងច្បាប់ដាក់ទណ្ឌកម្មថ្មី ក្រសួងនិងស្ថានប័នផ្សេងៗរបស់អាមេរិកមិនត្រូវរកស៊ីជាមួយក្រុមហ៊ុនទាំងនោះឡើយ។ ក្រោយការដាក់ទណ្ឌកម្មនោះ ឧបការី ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអុីរ៉ង់ លោកElliott Abrams ក៏បានប្រកាសផងដែរថានឹងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសអុីរ៉ង់ ដោយការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់។
ទីក្រុងវ៉ាស៊ីនតោនដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៨ ក៏បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសអុីរ៉ង់។ កាលពីដើមខែវិច្ឆិកា ក្រុមសង្កេតការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា អុីរ៉ង់បានបង្កើនឃ្លាំងរក្សាអ៊ុយរ៉ានិីញ៉ូមកាន់តែច្រើនឡើងថែមទៀត។
ចំណែកប្រធានាធិបតីអុីរ៉ង់លោកHassan Rouhani បានបញ្ជាក់កាលពីថ្ងៃទី២៥ខែវិច្ឆិកាថា លោកចង់ឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ដឹកនាំដោយលោកបៃឌិនធ្វើការកែប្រែទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕