ជនជាតិកូរ៉េខាងជើងលោតផ្លោះរបងលួសបន្លា​កម្ពស់​៣ម៉ែត្រនៅព្រំដែនឆ្លងចូលកូរ៉េខាងត្បូង

ចែករំលែក៖

បុរសជនជាតិកូរ៉េខាងជើងម្នាក់គឺជាអតីតកីឡាករកាយសម្ព័ន្ធ​​បានលោតផ្លោះរបងលួសបន្លា​មានកម្ពស់ដល់ទៅ​៣ម៉ែត្រភៀសខ្លួនចូលក្នុងទឹកដីកូរ៉េខាងត្បូងដោយសុវត្ថិភាព។
សារព័ត៌មានRTបានផ្សាយថា បុរសជនជាតិកូរ៉េខាងជើងបានភៀសខ្លួនចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង​ តាមរយៈការលោតផ្លោះរបងកម្ពស់​៣ម៉ែត្រ​នៅព្រំដែន​ប្រទេសទាំងពីរ​។
បុរសដែលផ្លោះរបងនោះមានអាយុ ២០ឆ្នាំ បានគេចពីក្រសែភ្នែកទាហានការពារព្រំដែនយ៉ាងងាយស្រួលបំផុតដោយលោតផ្លោះរបងយ៉ាងរហ័ស​ចូលទៅកាន់តំបន់ សគ្មានយោធា​ មិនមានអ្នកណាម្នាក់ដឹងឡើយ។
សូមបញ្ជាក់ថា បុរសកូរ៉េខាងជើង បានចូលដល់តំបន់គ្មានយោធា (DMZ) នៅវេលាម៉ោង​៧យប់ថ្ងៃទី​៣ខែវិច្ឆិកា​(ម៉ោងក្នុងតំបន់)​ហើយទាហានការពារព្រំដែនកូរ៉េខាងត្បូង ក៏បានចាប់ខ្លួនក្រោយ​១៤ម៉ោង​​ឆ្លងចូលព្រំដែន ។
អតីតកីឡាករកាយសម្ព័ន្ធរូបនេះបានស្នើសុំភៀសខ្លួននៅក្នុងទឹកដីកូរ៉េខាងត្បូង​។ ដោយសារតែមានមាឌតូច​ស្រាលទើបរូបគេងាយស្រួលក្នុងការលោតផ្លោះរបងកម្ពស់​៣ម៉ែត្រ។
ពឹងផ្អែកទៅលើ​ឯតទគ្គកម្មលោតខ្ពស់បំផុតលើពិភពលោកគឺមានកម្ពស់តែ​២,៤៥ម៉ែត្រប៉ុណ្ណោះ​ ហើយបុរសជនជាតិកូរ៉េខាងជើង អាចនឹងប្រើឧបករណ៍ជំនួយទើបអាចលោតបានកម្ពស់ជាង​៣ម៉ែត្រ​។ មុនពេលទទួលស្គាល់ថាពិតជាបានផ្លោះរបងព្រំដែន បុរសជនជាតិកូរ៉េខាងជើងត្រូវបានស្នើឲ្យលោត​ដើម្បីបញ្ចាក់ការណ៍ពិត​ ហើយពិតជាលោតបានខ្ពស់មែន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print