នៅថ្ងៃទី២៥ខែវិច្ឆិកា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំទុកពេលឲ្យក្រុមហ៊ុនByteDance ជាក្រុមហ៊ុនរបស់ចិនរយៈពេល៧ថ្ងៃ ដើម្បីលក់បណ្តាញសង្គមទិកតុកឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេររិក។
កន្លងមករដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ទុកពេលឲ្យ១៤ថ្ងៃ ដើម្បីលក់បណ្តាញកម្សាន្តសង្គមរបស់ក្រុមហ៊ុន ByteDance ឲ្យទៅក្រុមហ៊ុនណាមួយរបស់អាមេរិក។ ដោយរងសម្ពាធពីអាមេរិក ក្រុមហ៊ុនByteDance បានពិភាក្សាជាមួយក្រុមហ៊ុនWalmart Inc និង Oracle Corp ដើម្បីលក់បណ្តាញសង្គមទិកតុកនៅអាមេរិក។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថានឹងហាមប្រាមបណ្តាញសង្គមទិកតុករបស់ចិនចែករំលែកព័ត៌មាន ដោយចាត់ទុកថាបណ្តាញសង្គមនេះបានស្រាវជ្រាវនៅក្នុងទឹកដីអាមេរិក ។
ក្រៅពីនេះលោកត្រាំ ក៏បានដាក់ក្រុមហ៊ុនចិនជាច្រើនទៀតនៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់អាមេរិក។ ក្រៅពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅមានក្រុមហ៊ុនផលិតសព្វាវុធ ស្ថិតនៅក្នុងគោលដៅដាក់ទណ្ឌកម្ម ដោយចោទប្រកាន់ថាមានទំនាក់ទំនងលក់អាវុធទៅកាន់អុីរ៉ង់ និងកូរ៉េខាងជើង៕