ខេត្តស្ទឹងត្រែង៖ មេកន្ទុយលេខដ៏ធំមួយនៅក្រុងស្ទឹងត្រែងដុះស្លែគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយហើយក៏ដំណើរការយ៉ាងរលូនព្រោះមានខ្នងបង្អែកដ៏រឹងមាំ។
ប្រភពព័ត៌មានពីអ្នកញៀនល្បែងបានប្រាប់ឲ្យដឹងថា មេឆ្នោតកត់កន្ទុយលេខដុះស្លែរនោះមានឈ្មោះសុខ ងី ជាប្តី និងប្រពន្វឈ្មោះ លៀងសុខឡាង បច្ចុប្បន្ននៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ជាមេកន្ទុយលេខដ៏ធំជាងគេនៅក្នុងខេត្តស្ទឹងត្រែងមួយនេះ។
រីឯតាមាំង ក៏ជាមេកត់កន្ទុយដែរប៉ុន្តែមិនធំដល់មេសុខងី នោះទេពេលខ្លះគេឃើញស្នងការហៅគាត់ទៅបំភ្លឺឬធ្វើការផាកពិន័យហើយទូរទស្សន៍នាៗក៍បានចាក់ផ្សាយផងដែរក៍ប៉ុន្តែសកម្មភាពលក់បែរជាខ្លាំងជាងមុនទៅទៀត។ ប្រហែលស្នងការហៅទៅដាក់ខែទេមើលទៅ។
មិនត្រឹមតែប៉ុណ្ណោះពេលកូនចាក់ត្រូវ ទិនសងស្រួលត្រូវច្រើនសងពិបាកកូនកញ្ច្រែងម្នាក់ឈ្មោះយ៉ា ជាអ្នកលក់កន្ទុយលេខឲ្យមេឈ្មោះសុខងី បានចាក់ត្រូវជាង២០០០០ដើមចោទគាត់ថាបន្លំលេខថែមទាំងយកកាមេរ៉ាថតរូបអ្នកផ្សេងមកចោទប្រកាន់គាត់ ក្រោយមកមេនោះព្រមស៉ីសងត្រឹមតែ៥០០០ដើមតែប៉ុណ្ណោះបើមិនព្រមយកគឺអត់ហើយទៅដល់ណាដល់ទៅមិនខ្លាចនោះទេ។
តាមការបញ្ជាក់បន្ថែមពីអ្នកលេងល្បែងបានឲ្យដឹងថា កាលអភិបាលខេត្តឡើងថ្មីបានផ្អាកចំនួន៣ថ្ងៃក្រោយមកក៏មានការលួចលក់បិតបាំងតែពេលនេះលក់ដូចផ្យុះដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។
តើសមត្ថកិច្ចធ្វើការបំរើនរណា ឯណាទៅគឺភូមិ-ឃុំមានសុវត្ថិភាពនោះ៕
ដោយ៖ វុទ្ធ ឦសាន្ត