ទំនាស់ពាក្យសំដីជាមួយប្រពន្ធ បន្តិចបន្តួចយកកន្សែងពោះគោពណ៌ក្រហមមកចងកខ្លួនឯងជាផ្លូវដំណោះស្រាយ(បញ្ចប់ជីវិត)

ចែករំលែក៖

 

ខេត្តរតនគីរី៖ បុរសចំណាស់សក់របាយអាចម៍ខ្លាម្នាក់មិនដឹងជាមានវិប្បត្តិធ្ងន់ធ្ងរដល់កំរិតណាខណះដែលមានទំនាស់ពាក្យសំដីជាមួយប្រពន្ធឱបនិងទ្រូងរៀងរាល់យប់ ព្រមទាំងកូនប្រុសស្រីទាំងបីដោយសុខដុមរមនា បែរជាកាច់ផ្តាច់ចំណងស្នេហ៍ ឥតស្តាយស្រណោះចាកចោលពិភពលោកជឿនលឿនស្រស់ស្អាតជាពិសេស ប្រពន្ធកូនជាទីស្រឡាញ់អោយរស់នៅឯកោរ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០១៦ដោយបុរសចំណាស់ម្នាក់សម្រេចចិត្តយ៉ាងតក់ក្រហល់ឡើងលើផ្ទះ ចូលក្នុងបន្ទប់ចាក់គន្លឹះទាញយកកន្សែងដែលស្លៀក ជាប់ខ្លួនមកចងកដើម្បីបញ្ចប់ជីវិត។

តាមការឲ្យដឹងពីលោកប៊ុន ណាមេប៉ុស្តិ៍ភូមិកាឡែង(ជំរុំ3 ស្រុក)បានឲ្យដឹងថា: ជនរងគ្រោះធ្វើអត្តឃាតដោយចង( ក)នៅភ្ជាប់នឹងធ្នឹមផ្ទះរបស់ខ្លួនមានឈ្មោះ ឡូត បន់ ភេទ ប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើត ភូមិរ៉ាប៉ាយឃុំរ៉ាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម និងមានប្រពន្ធ ឈ្មោះ យឹម ជឿន អាយុ៤៥ឆ្នាំជនជាតិខ្មែរ ហើយមានកូនចំនួនបីនាក់ប្រុសម្នាក់។ លោកបន្តថា: បច្ចុប្បន្នក្រុមគ្រួសារមួយនេះបានមករស់នៅ ភូមិកាឡែង ឃំុកាឡែង( ជំរុំ3ស្រុក)ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគីរី ប្រកបមុខរបរធ្វើចំការ។

លោកបន្ថែមទៀតថា: រៀងរាល់ពេលបាយថ្ងៃល្ងាចម្តងៗ
បុរសម្នាក់នេះតែង( ដក់មេ)ស្រាសស្រាថ្នាំជាទំលាប់របស់គាត់ជាប្រចាំទៅហើយ។ ចំឡែកថ្ងៃទី១៧ខែកុម្ភ:នេះដូចកំរោលចូល ឈ្លោះពាក្យសំដីតែបន្តិចបន្តួចប៉ុណ្ណោះជាមួយភរិយាក៏បំផ្លាញជីវិតខ្លួនឯងដោយធ្វើអត្តឃាតចងក បានសម្រេចដូចក្តីបំណង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានចុះទៅធ្វើកុសលវិច្ច័យ ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

image

image

image

...

ដោយ៖ វុទ្ធ ឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print