ភ្នំពេញ៖ ទីតាំងហាងលក់កាហ្វេមួយកន្លែងនៅម្ដុំត្រឡោកបែកដែរលួចបង្កប់សេវាបំរើផ្លូវភេទ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាប ជាក់ស្តែងឃាត់ខ្លួនមនុស្ស១០នាក់ ក្នុងនោះស្រ្តីបម្រើផ្លូវភេទ៣នាក់ និងមេការប្រុសស្រី២នាក់និងភ្ញៀវចំនួន៥នាក់ ។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចក្បែរនិងផ្លូវរថភ្លើង តាមបណ្ដោយផ្លូវ៥៩៨ ភូមិ៧ ក្រុម៣៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងផងដែរថា ករណីនេះដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចទទួលដំណឹងថានៅចំណុចហាងលក់ការហ្វេដែលមានទីតាំងតាមបណ្ដោយផ្លូវ៥៩៨ម្ដុំត្រឡកបែកនេះ ត្រីវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានផ្ដល់ដំណឹងអោយដឹង គឺទីតាំងនេះបានបើកលក់ការហ្វេទាំងយប់ទាំងថ្ងៃនិងមានបង្កប់បំរើសេវាផ្លូវភេទផងដែរ។ដូច្នេះហើយទើបនៅរសៀលថ្ងៃទី១៦ខែកុម្ភះនេះកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សំគោលការពីព្រះរាជអាជ្ញាចុះមកបង្ក្រាប់ទីតាំងនេះតែម្ដង។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលបានឃាត់ខ្លួននារីបំរើសេវាផ្លូវភេទ៣នាក់ មេការដែលបើកហាងលក់ការហ្វេ២នាក់ប្ដីប្រពន្ធ និងភ្ញៀវដែលមកហូបការហ្វេចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលនាំយកទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីធ្វើការអប់រំចំពោះបុរស៥នាក់ដែលជាភ្ញៀវចំណែកនារីបំរើសេវាប្រគល់ជូនខាងសង្គមកិច្ច។ ប៉ុន្តែមេការដែលជាម្ចាស់ទីតាំងបើកលក់ការហ្វេត្រូវនគរបាលចាត់ការតាមនីតិវិធី ៕ស ដារ៉ា