សង្ស័យស្រវឹងស្រាបើករថយន្តបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវសំណាងល្អគ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្ដកៀបជាប់ទៅមុខលែងរួចហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង ១៥ នាទីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ក្នុង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BI -5719 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃក៏ជ្រុលទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តកល់ជាប់ទៅមុខលែងរួចហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ៖ ផេង ភាព

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print