រថយន្តស៊េរីទំនើបបុកចូលហាងស្រាក្រឡុកផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនដល់ផ្លូវបំបែកបួងចង្កូតមិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុកខណះភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ជាន់ជាងគ្នារងការខូចខាតសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់​ ថ្ងៃទី២៧​ ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចមុខអគ្គិសនីកម្ពុជា​ សាខាទួលពង្រ​ ផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមសាក្សីនៅកន្លែងបានឲ្យដឹងថា​ មុនពេលកេីតហេតុគេសង្កេតឃេីញថា​ ទីតាំងខាងលេីកំពុងទទួលភ្ញៀវជាច្រេីនចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ​ ខណះមកដល់វេលាកេីតហេតុស្រាប់តែមានរថយន្តម៉ាកODពណ៌សពាក់ស្លាកលេខភ្នំពេញ2BL 7897 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏បួងចង្កូតមកខាងឆ្វេងតែមិនទាន់ក៏ជ្រុលទៅបុកចូលហាងស្រាក្រឡុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតចំណែកភ្ញៀវកំពុងអង្គុយផឹកស៊ីរត់ជាន់ជេីងគ្នាតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

ដោយ​៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print