លោក ដួង តារា កម្ពុជាសុខសាន្តរុងរឿងដោយសារសន្តិភាព!

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាលខ្លួនថា៖ ខ្ញុំសូមគោរព និងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានរាប់អានស្រឡាញ់ខ្ញុំនិងបានជូនពរខ្ញុំទាំងក្នុង facebook និងតាមបណ្តាញសារព័ត៌មាន ក្នុងពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់នូវទំនុកចិត្តលើរូបខ្ញុំតាមរយៈការតម្លើងតំណែងជារដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្នដល់ខ្ញុំដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារក្នុងបេសកកម្មបម្រើសម្តេច និងប្រជាពលរដ្ឋរបស់សម្តេច។

រដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់ថា អត់ពីឪពុកបង្កើតរបស់ខ្ញុំ សម្តេចតេជោ គឺជាឪពុកទី២ដែលបានផ្តល់កំណើតដល់ខ្ញុំ។ តាំងពីខ្ញុំបានបម្រើការងារជូនសម្តេច លោកតែងតែអប់រំ ប្រៀនប្រដៅដល់រូបខ្ញុំអោយធ្វើអំពើល្អជួយពលរដ្ឋទន់ខ្សោយអង្គុយកាន់តែខ្ពស់ សម្លឹងមើលអោយបានឆ្ងាយ”, “មានបុណ្យស័ក្តិយសកាន់តែធំ ត្រូវធ្វើខ្លួនអោយកាន់តែទាបដែលជាទីស្រឡាញ់ និងក្តីសង្ឃឹម និងកក់ក្តៅរបស់ពលរដ្ឋ។ខ្ញុំនឹងគោរពប្រតិបត្តិអោយបានខ្ជាប់ខ្ជួននូវ គតិណែនាំដ៏មានគុណតម្លៃបំផុតនេះ។

លោក ដួង តារា បន្ថែមថា ថ្ងៃនេះ យើងជួបគ្នានៅសៀមរាបអង្គរ ដែលជាទឹកដីដ៏បរវរស័ក្តិសិទ្ធរបស់កម្ពុជា។ សូមជូនពរបងប្អូនសុខសប្បាយនៅគ្រប់ទីកន្លែង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។អរគុណសន្តិភាព​!

គួរជម្រាបថា លោក ដួង តារា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ តែងតាំងតំណែងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី  បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print