ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកទល់ឆ្នាំ ២០២០នេះ កម្មវិធីប្រកួតបវរកញ្ញា Miss Universe កម្ពុជាបានរកឃើញបេក្ខនារីមកគ្រងតំណែងជាម្ចាស់មកុដចំនួន ៤នាក់ហើយ ដោយក្នុងនោះពួកគេសុទ្ធតែមានសមត្ថភាពល្អៗ ចំណេះដឹងទូលំទូលាយ ស្អាតគួរឲ្យសរសើរ។
ជាក់ស្តែង កម្មវិធីប្រកួតបវរកញ្ញា Miss Universe កម្ពុជា គឺជារឿងគួរឲ្យមោទនភាពមួយ ដែលកម្ពុជារបស់យើងអាចមានឪកាសនាំយកបេក្ខនារីពូកែៗ ដើម្បីតំណាងឲ្យកម្ពុជាទៅចូលរួមកម្មវិធីប្រកួតប្រជែងលើឆាកអន្តរជាតិ និងបានបង្ហាញឲ្យពិភពលោកឃើញថា ប្រទេសរបស់យើងក៏មានធនធានមនុស្សល្អៗ វប្បធម៌និងអរិយធម៌ល្អអស្ចារ្យមិនចាញ់សាសន៍ដទៃឡើយ។
គួរបញ្ជាក់ថា សម្រាប់ការរកឃើញបរវកញ្ញានីមួយៗមកគ្រងមកុដ នាពេលប៉ុន្មានឆ្នាំមកនេះ យើងសង្កេតឃើញថា មហាជនពិតជាមានការពេញចិត្ត និងមានការគាំទ្រច្រើនខ្លាំងមែនទែន ព្រោះថាម្ចាស់មកុដពីមួយឆ្នាំទៅមួយឆ្នាំ បើនិយាយពីសម្រស់ និងទេពកោសល្យរបស់ពួកគេគឺល្អម្យ៉ាងម្នាក់មិនចាញ់គ្នាប៉ុន្មាននោះឡើយ៕
ដែលបវរកញ្ញាម្ចាស់មកុដ Miss Universe កម្ពុជា ទាំងប៉ុន្មាននោះ មានដូចខាងក្រោម៖
១.ប៊ី សុធារី
ប៊ី សុធារី បានតំណាងឲ្យកម្ពុជាទៅប្រគួត Miss Universe ក្នុង ២០១៧ ។
ប៊ី សុធារី
ប៊ី សុធារី
២.រឿន ណាត
បានតំណាងឲ្យកម្ពុជាទៅប្រកួត Miss Universe ក្នុង ២០១៨ ។
រឿន ណាត
រឿន ណាត
៣.សំណាង អេលីណា
បានតំណាងឲ្យកម្ពុជាទៅប្រកួត Miss Universe ក្នុង ២០១៩ ។
សំណាង អេលីណា
សំណាង អេលីណា
៤.រ៉េត សារីតា
កាលពីយប់ថ្ងៃទី ២៦ ម្សិលមិញនេះ នាងក៏ទើបតែបានគ្រងមកុដ Miss Universe 2020 ផងដែរ។
រ៉េត សារីតា
រ៉េត សារីតា