លោកស្រី ឱ វណ្ណឌីន៖ ​ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ឲ្យបានគ្រប់ៗគ្នា​ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថា ខ្ញុំសូមឆ្លេីយនូវសំណួរទាំងប៉ុន្មានខាងលេីដោយទាំងមិនទាន់បានធ្មេចសោះឡេីយតាំងពីថ្ងៃម្សិលមិញមកទល់ពេលនេះថា៖​ ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ។
ខ្ញុំសុំលេីកដៃអង្វរលោកអ្នកទាំងអស់​ សូមមេត្តាកុំរុញឲ្យខ្លោច​ កុំរោចឲ្យឆៅអី​ កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា​។ អ្វីដែលសំខាន់បំផុតនៅពេលនេះ​ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន​ ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង​ កុំឱ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត​ និងកុំឲ្យចម្លងក្នុងសហគមន៍។ នៅប្រទេសគេដែលមានធនធានច្រេីនជាងយេីងផង​នៅតែគ្រប់គ្រងមិនបាន​ ឈឺរាប់សែន​ រាប់លាននាក់​ និងស្លាប់រាប់ពាន់​ រាប់សែននាក់​ដែរ។ ប្រទេសយេីងតូច​ ធនធានតិច​ ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហេីយ​ ដែលមិនមានការចម្លងចូលសហគមន៍ទេ ទេីបតែថ្ងៃនេះទេ​ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៍ ដែលក្រុមការងារទាំងអស់​ និងថ្នាក់ដឹកនាំក្រសួង​មិនទាំងបានសម្រាន្ត​ ធ្វេីការទាំងយប់ទាំងថ្ងៃ​ ដេីម្បីទប់ការ​រាតត្បាតបន្ត​ និងដេីម្បីសុខភាពទាំងអស់គ្នា។​ សង្ឃឹមថា​ ក្នុងស្មារតីសាមគ្គីភាព​ រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩​ យេីងនឹងខិតខំជម្នះឧបសគ្គមួយនេះទាំងអស់គ្នា៕ ដោយ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print