រថយន្តព្រុស២គ្រឿងបុកគ្នាពេញទំហឹងសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ÷ រថយន្តព្រុស២គ្រឿងរងការខូចខាតទាំងសងខាងបន្ទាប់ពីបានបុកគ្នាពេញទំហឹងនៅចំណុចផ្លូវបំបែកសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង។
ហេតុការណ៍រថយន្តបុកគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តតូយ៉ូតាព្រុសពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ២AJ-៥៩៧៥ ធ្វើដណើរពីលិចទៅកើតក្នុល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុជាផ្លូវខ្វែងទិសគ្នា ក៍បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BH-២០២៩ធ្វើដំណើរពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរខូចទាំងសងខាងយ៉ាងដំណំ។

ប៉ុន្តែសំណាងល្អមិនរងគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ក្រោយពេលកើតហេតុម្ចាស់រថយន្តបានព្យាយាមធ្វើការសម្របសម្រួលគ្នាបញ្ចប់បញ្ហានៅនឹងកន្លែង៕

ដោយ÷ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print