បាតុកម្មក្លាយជាហិង្សានៅបារាំង ប៉ូលិស​៩៨នាក់រងរបួស

ចែករំលែក៖

បាតុកម្មជាទ្រង់ទ្រាយធំនៅបារំាង ក្រោយពេលបុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវកម្លាំងប៉ូលិស​វាយប្រហារ។ បាតុកម្មក្លាយទៅជាហិង្សា បណ្តាលឲ្យប៉ូលិសបារាំង​ដល់ទៅ​៩៨នាក់រងរបួស​។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបារាំង លោកGerald Darmanin បានឲ្យដឹងថា មានប៉ូលិស​ជិត​១០០នាក់រងរបួស​ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករហិង្សា កាលពីថ្ងៃទី​២៩ខែវិច្ឆិកា​។
ពលរដ្ឋបារាំងបាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងចំនួន​៧០ទូទាំងប្រទេស ដោយមានចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្មកាន់តែច្រើន​ឡើង។ ការធ្វើបាតុកម្មគឺកើតមានក្រោយពេលបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសវាយប្រហារ​ ហើយត្រូវបានគេថតបានបង្ហោះលើបណ្តាញសង្គម ។​ជាមួយគ្នានេះក្រុមបាតុករប្រឆាំងនិឹងច្បាប់សន្តិសុខថ្មី ដោយក្នុងនោះហាមប្រាមថតសកម្មភាពរបស់ប៉ូលិសពេលបំពេញភារកិច្ច។
ក្រុមបាតុករបង្កហិង្សាបានគប់គ្រាប់បែកសាំង​ ដុតបំផ្លាញរថយន្តប៉ូលិស គប់ដុំថ្ម បាញ់ កាំជ្រួចភ្ញីភ្លើងទៅលើកម្លាំងប៉ូលិស នៅទីក្រុងប៉ារីស​ ក្រោយពេលប៉ូលិសប្រើគ្រាប់បែកផ្សែងបំបែកហ្វូងបាតុករ។
ចំណែកកម្លាំងប៉ូលិសក៏បានចាប់ខ្លួនបាតុករជាច្រើនរូប
ដែលបង្កហិង្សាទៅលើកម្លាំងប៉ូលិស​ដែរ។
សារព័ត៌មានSouth China Morning Post (SCMP) ​បានដកស្រង់សម្តីរដ្ឋអាជ្ញាទីក្រុងបារីសលោកRemy Heitz ដែលបញ្ជាក់ថា ប៉ូលិសដែលវាយប្រហារទៅលើជនជាតិស្បែកខ្មៅ​អាចប្រឈមនឹងបទល្មើសប្រើហិង្សា​និងការរើសអើងជាតិសាសន៍៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print