បរទេស៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជា បានបង្ហោះលើ Facebook ផ្លូវការលើ បង្ហាញពីការសោកស្តាយដល់ បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ ឈ្មោះ Anyella Grados ត្រូវបានគេដកឋានៈ និង ម្កុដចេញ។
លោករដ្ឋមន្ត្រីបានសរសេរថា៖ អ្នកគួរអោយខ្លាចគឺមិត្ត ! បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ ( រូប ១ ) ឈ្មោះ Anyella Grados ត្រូវបានគេដកឋានៈ និង ម្កុដចេញ បន្ទាប់ពីមានវីដេអូមួយត្រូវបានបង្ហោះចែកចាយបង្ហាញពីរូបភាពនាងទទួលទានសុរាស្រវឹងក្នុងកម្មវិធីកំសាន្តមួយ ។ ក្រោយមកទៀត បានគេដឹងថាអ្នកបង្ហោះរូបវីដេអូនេះ គឺបវរកញ្ញាជំទង់ប៉េរូ (Miss Peru Teen) ឆ្នាំ ២០១៩ ឈ្មោះ Camila Canicoba ( រូប ២ ) ។ នាងបាននិយាយថា នាងបង្ហោះរូបនេះព្រោះចង់អោយគេដឹងពីចរិតរបស់ បវរកញ្ញាប៉េរូនេះ ។ កញ្ញា Camilla Canicoba មិនត្រូវបានគេសរសើរទេ ព្រោះគណកម្មការប្រលងក៏បានដកឋានៈនាងដែរ ព្រោះពិតមែនតែនាងមិនបានទទួលទានគ្រឿងស្រវឹងតែនាងបានមានវត្តមាននៅក្នុងពិធីនោះដែរ ដែលជាការផ្ទុយនឹងបទបញ្ញត្តិនៃការប្រលង ( មិនទទួលទានគ្រឿងស្រវឹង មិនទទួលទានបារី និង មិនធ្វើអ្វីដែលនាំអោយប្រលាក់ប្រលូសដល់កិត្តិនាមនៃការប្រលង )៕
ដោយ៖ សិលា