វ៉ាក់សាំងប្រឆាំងកូវីដ-១៩នឹងត្រូវបានប្រើប្រាស់ចាប់ពីដើមខែធ្នូនេះ

ចែករំលែក៖

អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក និងក្រុមហ៊ុនដៃគូBioNTechរបស់អាល្លឺម៉ង់​។ ការអនុម័តឲ្យប្រើប្រាស់នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះតែម្តង។
តាមសារព័ត៌មានBloomberg បានផ្សាយថា​ នាយកដ្ឋានគ្រប់គ្រង​ឱសថ និង​ចំណីអាហារ​សុខភាពរបស់អង់គ្លេស (MHRA) បានចាប់ផ្តើមដំណើរការ​វាយតម្លៃ​វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនទាំងពីរខាងលើ។
សារព័ត៌មាន Financial Times បានផ្សាយថា រដ្ឋាភិបាលអង់គ្លេស​នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ នៅថ្ងៃទី​៧ខែធ្នូ​។ អង់គ្លេសគឺជាប្រទេស​ដែលមានចំនួនអ្នកស្លាប់ដោយកូវីដ-​១៩​ខ្ពស់បំផុត ក្នុងតំបន់អឺរ៉ុប​​គឺមានដល់ទៅ៥៨​ពាន់នាក់​។
ក្រៅពីនេះអង់គ្លេសក៏បានបញ្ជាទិញ​វ៉ាក់សាំងជាង​១០០លានដូសផលិតដោយក្រុមហ៊ុនAstraZeneca និងមហាវិទ្យាល័យ​Oxford របស់អង់គ្លេស​ដើម្បីឲ្យប្រើប្រាស់មុនថ្ងៃបុណ្យគ្រិឹស្តស្មាស់។
ចំណែកនៅអាមេរិក​វិញ​ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា នឹងចែកចាយវ៉ាក់សាំង នៅក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីចាក់បង្ការការឆ្លងកូវីដ​-១៩​ដល់ពលរដ្ឋ ​ហើយបុគ្គលដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺ​ក្រុមគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកា និងមនុស្សចាស់។
ចំណែកឥណ្ឌាវិញ ក៏ដូច្នេះដែរ នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​របស់​Oxford – AstraZeneca ក្នុងរយៈពេល២សប្តាហ៍ខាងមុខ​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print