នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់ចេញនូវសេចក្ដីណែនាំជូនដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ អនុវត្តឱ្យបានមុឺងម៉ាត់នូវវិធានការ៥ចំណុច ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ក្នុងដំណាក់កាលនៃព្រឹត្តិការណ៍-សហគមន៍២៨វិច្ឆិកា ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖
