ឆ្លងចរន្តអគ្គិសនីឆេះសម្ភារក្នុងផ្ទះល្វែង​ ក្បែរវត្តជេីងឯក និងជាប់នារីម្នាក់ក្នុងផ្ទះនោះផ្អេីលដល់ពលរដ្ឋជួយធ្វើអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីវ័យក្មេងម្នាក់ត្រូវបានផ្សែងភ្លេីងរោលឡេីងខ្មៅខ្លួនប្រាណ​ ខណៈត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងជួយសង្គ្រោះចេញពីក្នុងផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសម្ភារមួយឆាវ​ កាលពីវេលាម៉ោង១​ និង៣០នាទីរសៀល​ ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ស្ថិតនៅផ្ទះល្វែងជាប់របងវត្តជេីងឯក​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ ផ្ទះកេីតហេតុខាងលេីនេះគឺមានម្ចាស់ផ្ទះជាមន្ត្រីរាជការ​ ហេីយពេលចេញធ្វេីការតែងតែទុកក្មួយស្រីម្នាក់នៅផ្ទះ​ ហើយក្មួយស្រីនោះក៏ចាក់សោទ្វារពីខាងក្នុងផ្ទះផងដែរ​។ ខណៈនៅពេលកេីតហេតុមានអ្នកជិតខាងបានឃេីញមានផ្សែងហុយចេញក្នុងផ្ទះ​ទាំងដែលនារីវ័យក្មេងត្រូវជាក្មួយម្ចាស់ផ្ទះបានស្រែកឲ្យគេឯងជួយផងដែរ​ ព្រោះភ័យពេករកសោផ្ទះមិនឃេីញ​ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានយកម៉ូទ័រមកកាត់សោទ្វា​រដេីម្បីចូលជួយសង្គ្រោះដល់នារីវ័យក្មេងដែលជាប់ក្នុងផ្ទះកេីតហេតុខាងលេី​បានទាន់ពេល និងបានយកបំពង់ពន្លត់អគ្គិភ័យ​ ព្រមទាំងតទុយយោទឹកបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។ ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ បានធ្វេីឲ្យពូក កង្ហារ និងសម្ភារមួយចំនួនទៀតក្នុងផ្ទះ​ត្រូវបានឆេះ​ និងរោលឲ្យខូចខាត​តិចតួចប៉ុណ្ណោះ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print