ភ្នំពេញ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងអំណរគុណលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវសេចក្តីជូនដំណឹងស្តីពី “ការពង្រឹងនិងពង្រីកសកម្មភាពពិនិត្យព្យាបាលជំងឺដល់ជនពិការ និងចាស់ជរា មានជីវភាពលំបាកគ្មានទីពឹងដោយឥតគិតថ្លៃ។
នេះគឺជាឆន្ទៈ និងការប្តេជ្ញាចិត្តថ្មីបន្ថែមទៀតរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកធ្វើឲ្យផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ទទួលបានជោគជ័យ សម្រាប់បងប្អូនពិការនៅកម្ពុជា៕
ដោយ៖ សុខ ខេមរា
...