នគរបាលស្រុកកៀនស្វាយចាប់បានចោរលួចរថយន្តម្នាក់ដកហូតរថយន្ត២គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល៖ មុខសញ្ញាលួចរថ យន្តម្នាក់កុងចំណោម២នាក់ត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌ ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចាប់ខ្លួនបានរួមជាមួយរថយន្ត២គ្រឿង , មួយគ្រឿងជារបស់ ជនរងគ្រោះនិងមួយគ្រឿងទៀតសេរីទំនើបជារបស់ក្រុមជនសង្ស័យ ដោយឡែកនាយរង ផ្នែកព្រហ្មទណ្ឌម្នាក់ដែលបើកម៉ូតូដេញតាមមុខសញ្ញា ត្រូវ ក្រុមជនសង្ស័យបើករថយន្តបំបុកបណ្តាលម៉ូតូកល់នៅក្រោមរថយន្ត ចំណែកមន្ត្រីនគរ បាលរួចផុតពីគ្រោះថ្នាក់ខូចខាតតែម៉ូតូប៉ុណ្ណោះ ។

ករណីបង្ក្រាបមុខសញ្ញា លួចរថយន្តប្រឈមនិងគ្រោះថ្នាក់ដល់ជីវិតនេះបានកើតឡើងនៅវេលាម៉ោង៩,២០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថ កិច្ច ចាប់ខ្លួនបានមានឈ្មោះ ហេង សុជាតិ ហៅម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ គ្មាន មុខរបរពិតប្រាកដ មានទីលំនៅក្នុងភូមិថ្មី ឃុំខ្សាម ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួននោះមាន ឈ្មោះ ចក់ ភេទប្រុស អាយុជាង៣០ឆ្នាំ ។ បន្ទាប់ពីបង្ក្រាបបានសមត្ថកិច្ចរកឃើញសម្ភារៈជាច្រើនរបស់់ជនសង្ស័យបន្សល់ទុកនៅក្នុង រថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខលេខភ្នំពេញ2V-0220 ជាមធ្យោបាយធ្វើសកម្មភាពរបស់ក្រុមចោរ ។ សម្ភារៈទាំង នោះមានដូចជា អាវប៉ារ៉ាចំនួនមួយ ប៉ាក់ស្លាកឈ្មោះ ជុំ តារា ឋានន្តសក្តិអនុសេនីយ៍ទោ មុខងារជាំជំនួយការផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯកវិសុទ្ធ សំបូរ និងលិខិតបញ្ជារបេសក កម្ម០១សន្លឹកផងដែរ ។

រថយន្តដែលក្រុមជន សង្ស័យលួចបានសម្រេចតែបើកគេចមិនរួច ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៍ស ជាប្រភេទរថយន្តដឹកទឹកសុទ្ធ ពាក់ស្លាកលេខ ភ្នំពេញ2AS-1864 មានម្ចាស់ឈ្មោះសួង រ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ៦៧០Bc ផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ។ ក្រោយពី លួចយករថយន្តជនរងគ្រោះបានហើយជនសង្ស័យបានដោះ ស្លាកលេខដើមចេញ ហើយដាកស្លាកលេខ ភ្នំពេញ2S-3704ជំនួសវិញ ដើម្បីបំភ័ន្តសមត្ថកិច្ច ។

លោកវង សែ អធិការ រងនគរបាលស្រុកទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅត្រង់ចំណុច ខាងមុខផ្ទះលេខ៦៧០BC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ បន្ទាប់ពីលួចបានហើយជនសង្ស័យបានបើកចេញពីកន្លែង ទុកយកមកលាក់ទុកនៅក្នុងវត្តព្រែកដូងហើយរើទឹកសុទ្ធុចេញពីក្នុងរថយន្ត និងដោះស្លាក លេខដើមចេញ ហើយដាក់ ស្លាកលេខក្លែងក្លាយចូល ។ ដោយឡែកម្ចាស់រថយន្តពេលភ្ញាក់ពីដំណេកដឹងថាបាត់រថយន្តក៍នាំគ្នាជិះម៉ូតូដើររកគ្រប់កន្លែង ។ មកដល់វត្តព្រែកដូង ជនរងគ្រោះបានឃើញរថយន្តរបស់ខ្លួនត្រូវជនសង្ស័ដោះដូស្លាកលេខ ។ ភ្លាមនោះជន រងគ្រោះក៍ប្តឹងនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ ។

លោកអធិការរងបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំនគរបាលព្រហ្មទណ្ឌ បានសលការជាមួយកម្លាំងប៉ុស្តិ៍តាមឃ្លាំមើលមុខសញ្ញាក្រុមជនសង្ស័យ ក៍ប្រទះឃើញ ក្រុមជនសង្ស័យបើករថយន្តម៉ាកកាមរីហាយប៊្រីតសំដៅចូលមកភ្នំពេញដោយទុករថយន្តរបស់ជនរងគ្រោះនៅក្នុងវត្ត ។ គ្រានោះលោកហួត សីហា នាយរងផ្នែកព្រហ្មទណ្ឌបានឌុបមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀតបើកម៉ូតូដេញតាមមុខសញ្ញាដោយឈប់នៅពីមុខ តែត្រូវ រថយន្តរបស់ជនសង្ស័យបើកបំបុកកិនម៉ូតូ២លើទើបទៅមុខលែងរួច ដោយឡែកមន្ត្រីនគរ បាលទាំង២នាក់បានលោតចេញពីម៉ូតូ ហើយស្ទុះទៅចាប់ ជនសង្ស័យបានម្នាក់ ចំណែក បក្ខពួកវា ម្នាក់ទៀតរត់គេច ខ្លួនចូលព្រៃបាត់ ហើយសមត្ថ កិច្ចក៍បាន តាមរុករកដែរតែ រកមិនឃើញឡើយ ។

លោកវរៈសេនីឯកប៉ា សំអិត អធិការនគរបាលស្រុក កៀនស្វាយបានអោយដឹងដែថា ជនសង្ស័យគឺជាមុខ សញ្ញាលួចរថយន្តយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ។ ពេលលួចរថយន្តលើកនេះជនសង្ស័យបានបើកយកមកទុកនៅក្នុងវត្តហើយដោះដូស្លាកលេខ ដល់ពេលបែកការណ៍ ជនសង្ស័យបានហៅបក្ខពួកមកយកហើយប្រើល្បិចធ្វើជាផ្ញើរថយន្តនៅក្នុងវត្ត ។ បន្ទាប់ពី កំណត់បានមុខសញ្ញាកម្លាំងនគរបាលបង្ក្រាបបានតែម្តង ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងតថយន្ត២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីស្រាវជ្រាវបន្តទៀត ៕

ApYITevz2Jblh-uBMjstGSf8VWaV93CdYNoKGx_4y5kH

20160217190732

20160217190729

AheMnbb24cnHv3dVClcWH-lbW-IvVi0PrtXv-0vZdRnX

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print