គីម ជុងអ៊ុនបានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ របស់ចិន

ចែករំលែក៖

អ្នកឯកទេសវិភាគ​របស់អាមេរិក​​​មួយរូបបានលើកឡើងថា​ មេដឹកនាំកូរ៉េខាងជើង​គីម ជុងអ៊ុន​អាចនឹងចាក់វ៉ាក់សំាងប្រឆាំងកូវីដ​-១៩​ ដែលចិនបានផ្គត់ផ្គង់​ ទាំងនោះហើយបានជាកូរ៉េខាងជើងមិនមានករណីឆ្លងណាមួយនោះឡើយ។
សារព័ត៌មាន​រ៉យទ័រ​បានដកស្រង់សម្តីអ្នកឯកទេសវិភាគអាមេរិក​​កាលពីថ្ងៃទី​៣០ ខែវិច្ឆិកា ដែលបានបញ្ជាក់ថា ចិនបានផ្គត់ផ្គង់​ឲ្យគ្រួសារលោកគីម ជុងអ៊ុន​ នូវប្រភេទវ៉ាក់សាំង​ដែលបានផលិតនិងសាកល្បងដោយជោគជ័យ​​របស់ក្រុមវិទ្យាសាស្ត្រចិន។
អគ្គនាយកមជ្ឈមណ្ឌលផលប្រយោជន៍ជាតិអាមេរិក​លោកHarry Kazianis បានឲ្យដឹងថា គ្រួសារ​លោកគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីប្រទេសចិន​។
មកទល់ពេលនេះ មិនទាន់ដឹងថា ក្រុមហ៊ុនផលិតឱសថមួយណាផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​បញ្ជូនទៅកាន់កូរ៉េខាងជើង​នោះឡើយ​ ហើយមានប្រសិទ្ធភាព​និងសុវត្ថិភាពប៉ុនណានោះដែរ​។
លោកHarry Kazianis បានបន្តទៀតថា «លោកគីម ជាមួយគ្រួសារ​​ និងមន្ត្រីជាច្រើនបានចាក់វ៉ាក់សាំង រយៈពេល​២ ទៅ​៣សប្តាហ៍កន្លងមក​​»។ អ្នកវិទ្យាសាស្ត្រអាមេរិក លោកPeter J. Hotez បាននិយាយថា បច្ចុប្បន្នមានក្រុមហ៊ុនចិន ចំនួន​៣​កំពុងតែផលិតវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ហើយបានសាកល្បងដំណាក់កាលចុងក្រោយ ក្នុងនោះមានក្រុមហ៊ុនSinovac Biotech, CanSinoBio និង Sinophram Group៕

 

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print