អ្នកឯកទេសខាងវិភាគលោក Alex- ander Khrolenko មកពីបណ្ដាញព័ត៌ មានអន្ដរជាតិរុស្ស៊ីបានបញ្ជាក់ថាការ ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទួរគី ប្រកាសដោយបើកចំហថា នឹងប្រើប្រាស់ កម្លាំងថ្មើជើងនៅក្នុងទឹកដីស៊ីរីនោះត្រូវបានរុស្ស៊ីចាត់ទុកថា ជាការប៉ុនប៉ងឈ្លាន ពានស៊ីរី និងជាការចាប់ផ្ដើមឱ្យមាន សង្គ្រាមជាទ្រង់ទ្រាយធំនៅទូទាំងតំបន់ មជ្ឈិមបូព៌ា ហើយក្លាយទៅជាសង្គ្រាម លោកលើកទី៣ ។
ស្ថានភាពនៅក្នុងប្រទេសស៊ីរីកំពុង តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះទួរគីបានបើកការបាញ់ប្រហារជាបន្ដបន្ទាប់នៅតំបន់ព្រំដែនភាគខាងជើង ក្នុងនោះមានទាំងទីតាំងទាហានរដ្ឋាភិបាល ស៊ីរីផងដែរ។ នាយករដ្ឋមន្ដ្រីទួរគីលោក Ahmet Davutonglu សាជាថ្មីម្ដងទៀត បានចេញឱសានុវាទដល់កម្លាំងទាហានជនជាតិឃើដនៅស៊ីរីឱ្យដកចេញពីតំបន់នោះ។ ក្រសួងការពារជាតិអារ៉ាប៊ីសា អ៊ូឌីតក៏បានបញ្ជាក់ថា បានបញ្ជូនយន្ដ ហោះចម្បាំងទៅកាន់ទីតាំងទ័ពអាកាស Incirlik នៅប្រទេសទួរគី ដែលស្ថិតនៅជិត ព្រំដែនស៊ីរី។ លើសពីនេះទៅទៀតអារ៉ា ប៊ីសាអ៊ូឌីតក៏បានចាប់ផ្ដើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅព្រំដែនដោយមាន កម្លាំងទាហានជាង១៥០ពាន់នាក់មកពី២៥ប្រទេសចូលរួម។ ការធ្វើសមយុទ្ធ នោះបានធ្វើឱ្យប្រទេសជិតខាងព្រួយបារម្ភ ពិសេសគឺប្រទេសអ៊ីរ៉ាក់និងស៊ីរី។ ប្រទេស ជាច្រើនក៏បានប្រកាសផងដែរថា នឹង បញ្ជូនកម្លាំងទាហានទៅកាន់ស៊ីរីលុះ ត្រាណាតែមានកិច្ចព្រមព្រៀងជាមួយ សម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិក និងទួរគី ។
ទួរគីនិងអារ៉ាប៊ីសាអ៊ូឌីតបានព្យាយាម ជួយដល់កម្លាំងទាហានប្រឆាំងរដ្ឋាភិបាល ស៊ីរី ដែលកំពុងតែចុះខ្សោយដោយសារ តែការបាញ់ប្រហារពីកម្លាំងទាហានរដ្ឋាភិបាល អាល់អាសាដ និងកម្លាំងទាហាន រុស្ស៊ី។ ទាំងនោះហើយបានជារដ្ឋាភិបាល ប្រទេសទួរគីនិងអារ៉ាប៊ីសាអ៊ូឌីតឡើង គម្រោងបញ្ជូនកម្លាំងទាហានថ្មើរជើង ទៅជួយ ។
គម្រោងបញ្ជូនកម្លាំងទាហានថ្មើរ ជើងនោះត្រូវបានភាគីរុស្ស៊ីចាត់ទុកថា ជាការឈ្លានពាន ពេលនោះរុស្ស៊ីប្រាកដ ជាជួយដល់រដ្ឋាភិបាលស៊ីរីជាមិនខាន។ ទាំងនោះអាចជំរុញឱ្យមានសង្គ្រាមជា ទ្រង់ទ្រាយធំកើតឡើងរាលដាលពេញ តំបន់មជ្ឈិមបូព៌ា។ ក្នុងករណីអាក្រក់ បំផុតនោះប្រទេសអ៊ីរ៉ង់អាចនឹងគាំទ្រភាគី ស៊ីរីប្រឆាំងនឹងលោកខាងលិចក៏ដូចជា ទប់ទល់ជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលជា សត្រូវរបស់ខ្លួនផងដែរ ។
ប្រសិនបើកិច្ចចរចាស្វែងរកសន្ដិភាព នៅស៊ីរីមិនទទួលបានលទ្ធផលជាវិជ្ជមានទេនោះស្ថានភាពនៅក្នុងប្រទេសស៊ីរីនឹងកាន់តែធ្ងន់ធ្ងរជាងនេះ និងធ្វើឱ្យក្រុមភេរ វកម្មកាន់តែមានឱកាសបង្កើតទីតាំងជាច្រើនផ្សេងទៀត ។
លោកស្ដាហ្វាន មីស្ទូរ៉ា ប្រេសិត តំណាងពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសំណុំរឿងស៊ីរីបានប្រកាសបើក កិច្ចចរចាសន្ដិភាពជាផ្លូវការនៅក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វ៉ីស។ កិច្ចចរចា នោះចូលរួមដោយភាគីជម្លោះផ្ទៃក្នុងស៊ីរី និងប្រទេសពាក់ព័ន្ធ។ តែមុននឹងអាច ប្រមូលភាគីទាំងអស់ឱ្យចូលអង្គុយចរចាលើតុតែមួយលោកស្ដាហ្វានបានទទួល ជួបដាច់ដោយឡែកពីគ្នានូវក្រុមតំណាងភាគីរដ្ឋាភិបាលស៊ីរី និងក្រុមតំណាង អ្នកប្រឆាំងផងដែរ។ យ៉ាងណាក៏ដោយ កិច្ចចរចាបានប្រព្រឹត្ដទៅអស់រយៈពេលយូរនិងមានសំណុំរឿងខ្វែងគំនិតគ្នាជា ច្រើនដែលត្រូវដោះស្រាយ ។
យ៉ាងណាក៏ដោយកិច្ចចរចាសន្ដិភាពស្ដីពីស៊ីរីត្រូវបានលោកស្ដាហ្វានគ្រោង រៀបចំរយៈពេល១០ខែចាប់ពីពេលនេះ ទៅតដើម្បីអាចឈានទៅបង្កើតរដ្ឋាភិ បាលអន្ដរកាលមួយ និងរៀបចំការបោះ ឆ្នោតនៅពាក់កណ្ដាលឆ្នាំ២០១៧ ។
លោកក៏បានដឹងមុនថា កិច្ចចរចា នឹងជួបការលំបាកនិងមានសំណុំរឿងជា ច្រើនដែលត្រូវដោះស្រាយ ពិសេសទាក់ ទងជោគវាសនារបស់ប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ។ រឿងបុគ្គល របស់លោកបាសា អាល់អាសាដ នេះ ហើយដែលបានធ្វើឱ្យកិច្ចចរចាទទួល បរាជ័យចំនួន២ដង គឺឆ្នាំ២០១២និងឆ្នាំ ២០១៤ ។
ពេលដែលក្រុមអ្ស៊ិ្លាមទទួលរងការខាតបង់ជាច្រើនមកនោះដោយសារតែការវាយប្រហារពីប្រទេសលោកខាងលិច ក្រុមនេះក៏បានបង្កើតទីតាំងថ្មីនិងជ្រើស រើសយុវជនក្រីក្រមកពីទ្វីបអាហ្វ្រិកដើម្បី ឱ្យចូលរួមក្នុងក្រុមរបស់ខ្លួន ។
ក្រុមអ៊ិមស្លាមបង្កើតរដ្ឋ IS ពេលនេះ កំពុងតែចាយប្រាកសម្រាប់អូសទាញ យុវជនក្រីក្រគ្មានការងារធ្វើនៅក្នុងទ្វីប អាហ្វ្រិកមកចូលរួមក្រុមរបស់ខ្លួនក្រោយ ពេលដែលក្រុមអ៊ិងស្លាមបង្កើតរដ្ឋ IS រង ការខាតបង់យ៉ាងច្រើនទាំងទ្រព្យសម្បត្ដិ និងអាយុជីវិតក្រោមការវាយប្រហារពីអាមេរិកនិងសម្ពន្ធមិត្ដ ព្រមទាំងប្រទេស រុស្ស៊ីផងដែរនោះ ។
មន្ដ្រីចារកម្មលីប៊ីបានឱ្យដឹងថា ក្រុម IS ពេលនេះកំពុងតែបង្កើតកងពលមួយ សុទ្ធសឹងតែជាអ្នកក្រគ្មានការងារធ្វើ សម្រាប់ធ្វើសកម្មភាពនៅក្នុងទីក្រុងកំពង់ ផែ Ep-Sirte ប្រទេសលីប៊ី។ ទន្ទឹមនឹង នោះក្រុមIS បានជ្រើសរើសយុវជន ក្រីក្រនៅក្នុងប្រទេសឆាដ ម៉ាលី និងស៊ូដង ដោយអាចផ្ដល់ប្រាក់ប្រមាណ១ពាន់ដុល្លារ សម្រាប់អ្នកដែលព្រមចូលរួមក្នុងក្រុម របស់ខ្លួន។ប្រាក់១ពាន់ដុល្លារពិតជាច្រើនខ្លាំងណាស់សម្រាប់ពលរដ្ឋក្រីក្រនៅក្នុង ទ្វីបអាហ្វ្រិក ព្រោះជាមធ្យមក្នុងមួយថ្ងៃ ពលរដ្ឋក្រីក្ររកបានប្រាក់ចំណូលប្រមាណ ១ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ។
រដ្ឋាភិបាលលីប៊ីទទួលស្គាល់ថា ខ្លួន អសមត្ថភាពក្នុងការរារាំងហ្វូងមនុស្ស ដែលចូលមកលីប៊ីចូលរួមជាមួយក្រុម IS ។ ក្រុមអ៊ិាស្លាមបង្កើតរដ្ឋបានប្រើ ប្រាស់យុទ្ធសាស្ដ្ររបស់អតីតមេដឹកនាំហ្គាដាហ្វីដែលបានប្រើប្រាស់ទឹកប្រាក់ ក្នុងការជ្រើសរើសទាហានស៊ីឈ្នួលរាប់ ពាន់នាក់មកពីទ្វីបអាហ្វ្រិកសម្រាប់ការពារខ្លួន ។
តាមការកត់សម្គាល់របស់រដ្ឋាភិបាល លីប៊ីរយៈពេលកន្លងមកទាហានទ្វីបអាហ្វ្រិក ជាច្រើននាក់បានបង្ហាញវត្ដមាននៅក្នុងជំរំក្រុម IS ស្ថិតនៅទីក្រុង Sirte ប្រទេស លីប៊ី។ ក្រុម IS បានជ្រើសរើសទាហាន បានប្រមាណ២.០០០ទៅ៣.០០០នាក់ ដោយមានបំណងប្រែក្លាយទីក្រុងកំពង់ផែ ប្រទេសលីប៊ីទៅជាទីតាំងគ្រប់គ្រងរបស់ ពួគគេដូចជានៅក្នុងទីក្រុងRaqqa ប្រទេស ស៊ីរី ។
ចំពោះស្ថានភាពខាងលើអាមេរិក អង់គ្លេសនិងប្រទេសជាច្រើនទៀតបាន ជំរុញឱ្យរដ្ឋាភិបាលលីប៊ីអនុញ្ញាតឱ្យបញ្ជូន កម្លាំងទាហានទៅកាន់ទីនោះដើម្បីកម្ចាត់ ក្រុម IS ក៏ដូចជាហ្វឹកហាត់ដល់កម្លាំង ទាហានក្នុងតំបន់សម្រាប់ទប់ស្កាត់ការរីក រាលដាលរបស់ក្រុម IS ៕
ប្រែសម្រួល៖ ម៉ែវ សាធី