មនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព សម្រាប់ការធ្វើដំណើរ ក្រោយពេល កូវីដ១៩ ស្ងប់ស្ងាត់ទៅ។ ពេលនោះតម្រូវការធ្វើដំណើរនៅលើពិភពលោកកើនឡើង ចំណែក ក្រុមអាកាសយានិកវិញ បានឈប់សម្រាកពីការងារហោះហើរយូពេល អាចធ្វើឲ្យ ប៉ះពាល់ពេលវិលត្រឡប់មកបញ្ជាយន្តហោះវិញ។
កំថាឡើងបញ្ជាយន្តហោះដឹកមនុស្សរាប់រយនាក់ សូម្បីតែបើកររថយន្ត ឬម៉ូតូ ក៏ត្រូវ ភាំងៗ ម្តងៗដែរ ក្រោយការផ្អាកបើកបរយូនោះ។
ក្តីបារម្ភរបស់អ្នកធ្វើដំណើរកើតឡើង ក្រោយពេល មានករណីគ្រោះថ្នាក់ យន្តហោះកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០ ពេលនោះយន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកអ្នកដំណើរ៣០៧នាក់ បានជ្រុលចេញពីផ្លូវក្រោយចុះចតនៅអាកាសយានដ្ឋាន ស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
ក្រោយហេតុការគ្រោះថ្នាក់ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថាអាកាសយានិកបញ្ជាការហោះហើរដោយផ្ទាល់ មានរយៈពេលបញ្ជាការហោះហើរ មិនដល់ ៣ម៉ោងផងក្នុងរយៈពេល ៣ខែ។ ចំណែក ជំនួយការអាកាសយានិកវិញមិនមានការហោះហើរម្តងណាឡើង តាំងពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០។
អ្នកជំនាញជនជាតិឥណ្ឌាលោកMohan Ranganathan បានលើកឡើងថា នៅពេលអាកាសយានិកមិនបានបញ្ជាយន្តហោះ ហោះហើររយៈពេលយូ និងធ្វើឲ្យស្មារតីរបស់ពួកគាត់រងផលប៉ះពាល់ ហើយនៅពេលដែល ការធ្វើដំណើរកាន់តែកើនឡើងនោះ អាកាសយានិកកាន់តែរងសម្ពាធខ្លាំង។
ចំណែកមន្ត្រីសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបបានឲ្យដឹងថា អាចនិងមានការបណ្តុះបណ្តាលខ្លីឡើងវិញដើម្បីឲ្យក្រុមអាកាសយានិកដែលឈប់សម្រាកយូអាច ដំណើរការហោះហើរបានល្អ៕