អាមេរិកនិងសម្ព័ន្ធមិត្ត បានត្រៀមលក្ខណៈវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងបរមាណូរបស់អ៊ីរ៉ង់ ។ ក្រុមនាវាចម្បាំងអាមេរិក ដែលមានយន្តហោះចម្បាំងជាច្រើនបានទៅដល់ដែនសមុទ្រជិតប្រទេសអ៊ីរ៉ង់ ត្រៀមវាយប្រហាររងចាំតែបញ្ជាបុណ្ណោះ។
ការត្រៀមលក្ខណៈរបស់អាមេរិកកើតឡើងក្រោយពេលដែល អ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អ៊ីរ៉ង់រងការធ្វើឃាត ក្រោយមកក៏មានមេទ័ពមួយរូបរងការវាយប្រហារសម្លាប់ដោយយន្តហោះគ្មានមនុស្សបើក ធ្វើឲ្យអ៊ីរ៉ង់កាន់តែខឹងយ៉ាងខ្លាំង។ ទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់លោក Hossein Dehgan បានបញ្ជាក់ថា ទីក្រុងតេអ៊ីរ៉ង់ មានសិទ្ធក្នុងការវាយប្រហារសងសឹក។
មន្ទីរបញ្ចកោណអាមេរិក ជឿជាក់ថា អីរ៉ង់នឹងមិននៅស្ងៀមឡើយចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាបន្តបន្ទាប ។ កតាទាំងនោះហើយបានជាអាមេរិកបញ្ជូនក្រុមនាវាផ្ទុកយន្តហោះដឹកនាំដោយUSS Nimitz (CVN-68) ព្រមទាំងនាវាចម្បាំងបំពាក់កំាជ្រួចមីស៊ីលជាច្រើនផ្សេងទៀត ត្រៀមកម្ទេចទីតាំងបរមាណូទាំងអស់របស់អ៊ីរ៉ង់។
ជាមួយគ្នានេះដែរ អាមេរិកក៏បាន បញ្ជូនយន្តហោះស៊ើបការណ៍P-8 Poseidon ទៅតាមដានសកម្មភាព នៅតំបន់សមុទ្រពែក្ស ដើម្បីតាមដាន នាវាមុជទឹករបស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានដឹងពីយុទ្ធសាស្ត្រ របស់អាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការវាយប្រហារកម្ទេចអ៊ីរ៉ង់ទើបរដ្ឋាភិបាលអ៊ីរ៉ង់ប្រុងប្រយ័ត្នខ្ពស់ មិនធ្វើអ្វីឆេវឆាវដូចកាលពីថ្ងៃទី ៤ខែមករាឆ្នាំ២០២០ ។ នៅពេលនោះក្រោយពេលយន្តហោះគ្មានមនុស្សបើក អាមេរិកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់ នៅថ្ងៃទី ៣ខែមករា អ៊ីរ៉ង់ក៏បាយវាយប្រហារទៅលើទីតាំងយោធាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ៕