ខេត្តកំពង់ចាម៖ នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ ណាហ្គាវើលបេះដូងសប្បុរស បានរៀបចំកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសជាលើកទី២ ប្រចាំឆ្នាំ ២០១៦ របស់ខ្លួន សម្រាប់សិស្សសាលាបឋមសិក្សានៅតាមបណ្តាខេត្ត ក្នុងគោលបំណងដើម្បីជួយពង្រឹងស្តង់ដាភាសាអង់គ្លេសក្នុងចំណោមកុមារកម្ពុជានៅតាមបណ្តាខេត្ត។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល មានប្រសាសន៍ថា “ដោយទទូលបានជោគជ័យក្នុងការអនុវត្តកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសលើកដំបូងប្រចាំឆ្នាំ ២០១៥ នៅក្នុងខេត្តព្រៃវែង យើងបានបើកកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសរបស់យើងនៅឆ្នាំនេះ សម្រាប់សិស្សសាលាបឋមសិក្សាក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម។
កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសរបស់យើងបានលើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រជាងមុន។ ការពង្រឹងក្នុងចំណោមសិស្សានុសិស្ស គឺទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងកម្មវិធីប្រកួតប្រជែងនេះ យើងនឹងផ្តល់នូវពាក្យជាភាសាអង់គ្លេសចំនួន ២០០ពាក្យ ទៅដល់សិស្សសាលាបឋមសិក្សា។ យើងជ្រើសរើសយកពាក្យចំនួន ១០០ ក្នុងចំណោម ២០០ពាក្យ សម្រាប់កម្មវិធីប្រកួតប្រជែងនេះ។ សិស្សានុសិស្សទាំងអស់នឹងមានពេលមួយខែសម្រាប់អាន សរសេរ និងទន្ទេញញគ្រប់ពាក្យទាំងអស់ដែលបានផ្តល់ ឲ្យ។ ពិតណាស់អ្នកឈ្នះនឹងទទួលបានរង្វាន់ជាប្រាក់សុទ្ធសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ”។
គាត់បានបន្ថែមទៀតថា “សិស្សសរុបចំនួន ១,២៧០នាក់ មកពីសាលាបឋមសិក្សាចំនួន ៨ នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម នឹងចូលរួមក្នុងកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសនៅឆ្នាំនេះ។ យើងជឿជាក់ថា កម្មវិធីនេះនឹងជួយបង្កើនចំណេះដឹងវាក្យស័ព្ទ និងចំណាប់អារម្មណ៍របស់ពួកគេក្នុងការរៀនភាសាអង់គ្លេស។ យើងពិតជាសង្ឃឹមថា កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសនេះ នឹងអាចជួយបង្កើន និងអភិវឌ្ឍពាក្យវាក្យស័ព្ទរបស់សិស្សានុសិស្សនៅតាមបណ្តាខេត្ត”។
លោក សន្តិភាពកុមារ នាយកសាលាបឋមសិក្សាខ្យោង បានមានប្រសាសន៍ថា “កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសនេះ គឺជាកម្មវិធីដ៏មានសារសំខាន់ណាស់សម្រាប់សិស្សានុសិស្សដើម្បីជួយពង្រឹងភាសាអង់គ្លេសរបស់ពួកគេ។ កម្មវិធីនេះនឹងបង្កើននូវចំណាប់អារម្មណ៍របស់សិស្សក្នុងការរៀនភាសាអង់គ្លេស។ គ្មានក្រុមហ៊ុន ឬអង្គការណាបានផ្តួចផ្តើមបង្កើតកម្មវិធីនេះសម្រាប់សិស្សានុសិស្សរបស់យើងពីមុនមកទេ។ នេះគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីពង្រឹងភាសាអង់គ្លេស។
ណាហ្គាវើលបេះដូងសប្បុរស បានផ្តួចផ្តើមបង្កើតកម្មវិធីអប់រំដើម្បីលើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំសិក្សាជាងមុនដើម្បីអនាគតភ្លឺស្វាង។ ក្នុងនាមជានាយកសាលា ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដែលតែងតែបានឧបត្ថម្ភសម្ភារៈសិក្សា និងបានផ្តួចផ្តើមបង្កើតកម្មវិធីអប់រំដល់សិស្សរបស់យើង”។
លោក វិន វាស្នា នាយកសាលាបឋមសិក្សាស្លែង បានមានប្រសាសន៍ថា “ណាហ្គាវើលបេះដូងសប្បុរសតែងតែយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា ជាពិសេសកុមារនៅតាមបណ្តាខេត្ត។ ណាហ្គាវើលបេះដូងសប្បុរសមិនត្រឹមតែបានឧបត្ថម្ភសម្ភារៈសិក្សាដល់កុមារកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានផ្តួមផ្តើមបង្កើតកម្មវិធីអប់រំជាច្រើនដើម្បីលើកទឹកចិត្តកុមារឲ្យខិតខំសិក្សារៀនសម្រាប់អនាគតប្រទេសកម្ពុជា។
កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលណាហ្គាវើលបេះដូងសប្បុរសបានផ្តួចផ្តើមបង្កើតដើម្បីលើកទឹកចិត្តកុមារឲ្យខិតខំរៀនភាសាអន្តរជាតិមួយនេះ។ ខ្ញុំសប្បាយរីករាយណាស់ដែលបានឮដូច្នេះ។ យើងសូមអរគុណណាហ្គាវើលបេះដូងសប្បុរសសម្រាប់កិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដែលបានធ្វើឡើងសម្រាប់ការអភិវឌ្ឍសហគមន៍របស់យើង”។
លោក ម៉ួង លាងម៉េង ជាគ្រូបង្រៀនសាលាបឋមសិក្សាតាគាត់មង្គល បានមានប្រសាសន៍ថា “ភាសាអង់គ្លេស គឺជាភាសាអន្តរជាតិដែលប្រើសម្រាប់ការងារ និងការប្រាស្រ័យទំនាក់ទំនង។ កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសដែលបានបើក និងបានផ្តួចផ្តើមបង្កើតដោយណាហ្គាវើលបេះដូងសប្បុរស គឺជាកម្មវិធីដ៏មានប្រយោជន៍មួយសម្រាប់កុមាររបស់យើង។ កម្មវិធីនេះនឹងជួយប្រទេសកម្ពុជាដើម្បីបង្កើតនូវអ្នកនិយាយភាសាអង់គ្លេសនាពេលអនាគត។ ណាហ្គាវើលបេះដូងសប្បុរសបានចូលរួមចំណែកយ៉ាងខ្លាំងដល់កុមារក្រីក្រនៅតាមខេត្ត។ ខ្ញុំសូមកោតសរសើររាល់សកម្មភាពការងារសង្គមរបស់ណាហ្គាវើលដែលបានធ្វើឡើង”។
លោក គ្រូរ៉េន ជានាយកសាលាបឋមសិក្សា ហ៊ុនសែនជន្លឹង បានមានប្រសាសន៍ថា “តាំងពីឆ្នាំ ១៩៧០មក តំបន់នេះគឺមិនទាន់មានការបង្រៀនភាសាអង់គ្លេសនៅឡើយទេ។ ណាហ្គាវើលបេះដូងសប្បុរសបាននាំយកមកនូវ ភាសាអង់គ្លេស និងឯកសារជាច្រើនសម្រាប់កុមារនៅតំបន់នេះ។
ខ្ញុំជឿជាក់ថា កុមារនឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយណាហ្គាវើលបេះដូងសប្បុរស។ ខ្ញុំសូមថ្លែងអំណរគុណដល់ ណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការចូលរួមចំណែករបស់ពួកគេដល់សាលា និងសិស្សានុសិស្សរបស់យើង”៕
ដោយ៖ ស ដារ៉ា