មនុស្ស២នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ

ចែករំលែក៖

ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានមនុស្ស២នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាស់ទិសគ្នា ក៍បានបុកគ្នាយ៉ាងពេញទំហឹងស្នូរដូចរន្ទះបាញ់ខែប្រាំងបណ្តាលឲ្យម៉ូតូខូចខាតទាំងសងខាងផ្នែកខាងមុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ត្រង់ចំណុចជិតកងរាជអាវុធហត្ថក្រុងបានលុងចាស់ ស្ថិតនៅភូមិអូរមៀត សង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនគីរី។

យោងតាមរបាយការណ៍របស់លោក ផន ទំុ នាយប៉ុសិ៍ស្តីទីនគរបាលឡាបានសៀកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ អេង ឆាយ ឈីម​ ភេទប្រុស អាយុ៥៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង បើកបរម៉ូតូពីជើងទៅត្បូងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខរដ្ឋ០៧ ១-០១-៧៦ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ រីឯជនរងគ្រោះម្នាក់ទៀតមានឈ្មោះម៉ៅ​ សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសស្រាល បានបើកម៉ូតូម៉ាកហុងដាវេវស្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម ១F-៧២៥០ ឌុបគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើងចំណែកឯអ្នករូមដំណើរជាមួយបានរត់គេចខ្លួនបាត់តែម្តង។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថាស្ថានភាពគ្រោះថ្នាក់រវាងម៉ូតូនិងម៉ូតូនេះព្រោះតែអ្នកបើកបរក្នុងល្បឿនលឿនដូចគ្នាហើយមានជាតិស្រវឹងទាំងសងខាងនៅក្នុងខ្លួនទៀតផង។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញដឹកយកទៅរក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តរងចាំការដោះស្រាយជាក្រោយ៕

image

image

image

image image

image

...

ដោយ៖ វុទ្ធ ឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print