ឈើខុសច្បាប់ ត្រូវបានប្រទះឃើញមានការ ដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេង ដោយពុំមានការហាមឃាត់ ពីសំណាក់នាយសង្កាត់រដ្ឋបាលព្រៃឈើ គូលេន

ចែករំលែក៖

ខេត្តសៀមរាប៖ ឈើខុសច្បាប់ ត្រូវបានប្រទះឃើញមានការ ដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេង ដោយពុំមានការហាមឃាត់ ពីសំណាក់នាយសង្កាត់រដ្ឋបាលព្រៃឈើ គូលេន និងសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ខេត្តសៀមរាបនោះទេ ខណៈពេលដែលគេដឹងថា ការដឹកជញ្ជូនឈើដោយគ្មានច្បាប់ អនុញ្ញាតិនេះ ជារបស់ឈ្មួញ ឈ្មោះ ចែថា បានដឹកចេញពីស្រុកគូលេន ខេត្តព្រះវិហារ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ឈ្មួញឈើដុះស្លែបានដឹកជញ្ជូនឈើជារៀងរាល់យប់ តាមរយះរថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប 2A- 9500 ដឹកឈើប្រភេទលេខ ២ និងបង្កប់ឈើប្រណិត នៅក្នុងចេញពីស្រុកគូលេន ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ខេត្តសៀមរាប ឆ្ពោះមកទំលាក់ នៅដេប៉ូឈើក្នុងខេត្តសៀមរាប ដោយរលូនជារៀងរាល់ថ្ងៃ ចំណែកតាមបណ្តោយផ្លូវ ត្រូវបានឈ្មួញឈើ​សុំច្បាប់ដឹកជញ្ជូនឈើដោយខុសច្បាប់ ពីមេព្រៃតាមទូរស័ព្ទ ។

លោកយ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ពុំអាចធ្វើការទំនាក់ទំនងបានទេ ជុំវិញករណីបណ្តោយ​ឲ្យមានការដឹកជញ្ជូនឈើបន្តកន្ទុយគ្នាដូចហែកឋិននេះ ដោយសារទូរស័ព្ទពុំអាចធ្វើការទំនាក់ទំនងបានទេ។

ឈ្មួញឈើដែលល្បីល្បាញខាងដឹកជញ្ជូនឈើដោយពុំត្រូវការ សុំច្បាប់ពីមេព្រៃដែលត្រូវបានគេស្គាល់ឈ្មោះ ចែថា តែងតែអួតនិងអះអាងថា ពុំមានសមត្ថកិច្ចណាហ៊ានចាប់ ឬក៏ឃាត់រថយន្តរបស់អ្នកស្រីបានទេ ដោយសារតែមុននឹងអ្នកស្រី ដឹកឈើចេញពីព្រៃ អ្នកស្រីបានខលតាមទូរស័ព្ទ ប្រាប់ជំនាញមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ឋអស់ហើយ ក្នុងនោះអ្នកស្រីបានបង់លុយឲ្យទៅសមត្ថកិច្ច រាប់ជើងអស់ហើយ ទើបបានគាត់អាច ដឹកដោយរលូនបាន ។

ក្នុងនោះដែរក៏មានមហាហជនជាច្រើន បានមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះលោកយ៉ាន់ ស៊ីវ៉ាត់ ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ព្រមទាំងមន្រ្តីក្រោមឳវាទ គាត់កំពុងតែធ្វើអ្វី? ខណៈពេលដែលមានបទ​ល្មើសដឹកជញ្ជូនឆ្លងកាត់ស្នាក់ការជាររៀងរាល់យប់ ឬក៏ការដាក់ស្នាក់ការមេព្រៃគ្រាន់តែជា ធ្នាក់សម្រាប់ ឲ្យ ឈ្មួញបង់លុយ ទើបមានការបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនដោយពុំមានការខ្លាចញញើតបន្តិចឡើយ៕

image

image

image

image

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print