ថ្ងៃនេះ ! ធនាគារធំៗចំនួន២ បានបិទជាបណ្តោះអាសន្ន ក្រោយបុគ្គលិក២នាក់ បានឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានធនាគារចំនួន២ គឺ«ធនាគារ កាថេ យូណៃធីត» ស្ថិតនៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ និង «ធនាគារ ចិន-កាណាឌីណា » តាមមហាវិថីព្រះមុនីវង្ស ត្រូវបានក្រសួងសុខាភិបាល ប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោយរកឃើញថា បុគ្គលិក២នាក់ បានឆ្លងជំងឺកូវីដ-១៩ ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ បង្ហាញថា ក្រុមការងារក្រសួងសុខាភិបាល នឹងចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និង តម្រូវអោយបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ ។

អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំង២នាក់ នេះ គឺ ជាបងប្អូនប្រុសស្រីបង្កើតនឹងគ្នា ហើយ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលពេលនេះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ។
រហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងជំងឺកូវី-១៩ សរុបកើនដល់ចំនួន១៩នាក់ ។
សូមជម្រាបថា ៖ គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់។
ដោយឡែក ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យសណ្ឋាគារភ្នំពេញ បើកដំណើរការដូចធម្មតាវិញហើយ បន្ទាប់ពីសម្រេចបិទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដោយរកឃើញជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។ នេះបើតាមការលើកឡើងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print