ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល២០គីឡូក្រាម ត្រូវបានគេប្រទះឃើញកំពុងធ្វើរង្វេលខ្លួននៅលើដើមជ្រៃមួយដើម។
ហេតុការណ៍នេះបង្កភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី 1 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល 20 គីឡូក្រាម កំពុងរួមខ្លួនដេកនៅលើដើមជ្រៃ មួយដើម ដោយមិនដឹងថាប្រភពពស់ថ្លាន់មួយក្បាលនេះមកពីណានោះទេ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋក៏បានទំនាក់ទំនង ទៅកម្លាំងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ ដើម្បីយកពស់មួយក្បាលនេះប្រគល់ឪ្យ ខាងអភិរក្សយកពស់មួយក្បាលនេះយកទៅមើលថែ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ទំនាក់ទំនងទៅខាងអភិរក្ស សត្វព្រៃឡើងយកសត្វពស់ថ្លាន់មួយក្បាលនេះ យកទៅមើលថែនៅ រមណីយដ្ឋានភ្នំតាម៉ៅ៕
ដោយ៖ រ៉ារ៉ា