Holyfield និង Mike Tyson ចុះហត្ថលេខាលើកិច្ចសន្យាចូលសង្វៀនប្រកួតគ្នា

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា បន្ទាប់ពីបានឃើញព្រឹត្តិការណ៍នានាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅឯStaples Center ក្នុងទីក្រុង Los Angeles លោក Evander Holyfield មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តទេ គាត់ចង់ប្រយុទ្ធជាមួយ Mike Tyson នៅលើសង្វៀនម្តងទៀត

លោក Holyfield បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីគាត់មើលការប្រកួតរបស់ Mike Tyson ជាមួយនឹងលោក Roy Jones Jr ដោយលទ្ធផលស្មើគ្នា ក្នុងកម្មវិធីប្រកួតពិព័រណ៌សប្បុរសធម៌មួយកាលពីចុងសប្តាហ៍កន្លងទៅ

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Holyfield បាននិយាយថា “គ្មានលេសទៀតទេ! នេះគឺជាការប្រកួតដែលត្រូវតែកើតឡើងសម្រាប់កេរ្តិ៍តំណែលរបស់យើងទាំងពីរ” 

ចំណែកលោក Mike Tyson បាននិយាយថា “អ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយខ្ញុំ ដូច្នេះចុះហត្ថលេខាលើកិច្ចសន្យាហើយចូលក្នុងសង្វៀនពិភពលោកកំពុងរង់ចាំ ហើយវាស្ថិតនៅលើអ្នកឥឡូវនេះ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ។

លោក Holyfield បានត្រៀមខ្លួនត្រឡប់មកសង្វៀនវិញ ដែលជំរុញឱ្យមានការជួបជាមួយលោក Mike Tyson ម្តងទៀត។ លោកត្រូវគេរំពឹងថានឹងឡើងសង្វៀនសម្រាប់ការប្រកួតពិព័រណ៍នៅខែមេសាឆ្នាំក្រោយ

ថ្មីៗនេះលោក Holyfield បាននិយាយថា លោកនឹងមិនវិលមករកសង្វៀនវិញក្រោមទឹកប្រាក់ ២៥ លានដុល្លារទេ ដែលអាចធ្វើឱ្យការចរចាសម្រាប់ការប្រកួតនេះ។ លោក Mike Tyson រកប្រាក់បានជិត ១០លានដុល្លារសម្រាប់ការប្រកួតរបស់គាត់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដោយសន្យាបរិច្ចាគថវិកាដល់សប្បុរសធម៌ទៀតផង

...

ប្រសិនបើអតីតអ្នកប្រដាល់ Mike Tyson និង Holyfield ជួបគ្នាម្តងទៀតនៅក្នុងសង្វៀននោះវានឹងក្លាយជាការប្រកួតលើកទី៣នៅក្នុងប្រវត្តិសាស្ត្រ។ Holyfield បានឈ្នះការប្រកួតទាំងលើកកាលពីប្រកួតគ្នាមុនៗ ដែលជាលើកទី១ក្នុងឆ្នាំ១៩៩៦ តាមរយៈការផ្តួលដៃគូឲ្យសន្លប់នៅទឹកទី១១ និងលើកទី២ ក្នុងឆ្នាំ១៩៩៧ ដោយសារតែការដកសិទ្ធិរបស់លោកMike Tyson ពីបទខាំត្រចៀករបស់លោក Holyfield ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print