ថវិការបស់ក្លិប Real Madrid សម្រាប់រដូវកាលនេះតិចជាង៣០០លានអឺរ៉ូទាបជាងការព្យាករណ៍

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូថា ក្លិប Real Madrid បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ទាំងរដូវកាលមុន និងរដូវកាលនេះដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលពេញពិភពលោកចាប់ផ្តើមមាននៅក្នុងគណនីរបស់ពួកគេ។

ក្នុងរដូវកាល២០២០-២០២១ ថវិការបស់ក្លិបគឺតិចជាង ៣០០ លានអឺរ៉ូ ពោលគឺតិចជាងស្ថិតក្នុងស្ថានភាពធម្មតាដែលធ្លាប់ការព្យាករណ៍ពីមុន ក្លិបបានបញ្ជាក់ថា ថវិកានៅរដូវនេះគឺតិចជាង៣០០លានអឺរ៉ូ តិចជាងមុនព្រោះមានការកើនឡើងនៃប្រាក់ចំណូលដូចឆ្នាំមុនស្របពេលមានជំងឺរាតត្បាត

ថវិការបស់ក្លិបនេះសម្រាប់រដូវកាលបច្ចុប្បន្នបានធ្លាក់ចុះចំនួន១០៦លានអឺរ៉ូដែលស្មើនឹង១៣ ភាគរយនៃថវិកាសរុបដែលបានគ្រោងទុក។ នេះជាមូលហេតុដែលនិយោជិករបស់ក្លិបជាច្រើនដូចជាកីឡាករបាល់ទាត់និងកីឡាករបាល់បោះបូករួមទាំងនាយកគ្រប់គ្រងផងបានធ្វើការកាត់ប្រាក់ខែ១០ភាគរយ។

ក្លិបបានចាត់វិធានការបន្ថែមដើម្បីចាក់សាច់ប្រាក់មួយចំនួនចូលក្នុងអាជីវកម្មនៅខែមេសា និងខែឧសភាដោយយកប្រាក់កម្ចីរយៈពេល៥ឆ្នាំដែលមានតម្លៃ១៥៥លានអឺរ៉ូ​ និងទទួលបាន៥០ លានអឺរ៉ូដែលជាផ្នែកមួយនៃគោលនយោបាយឥណទានរយៈពេល៣ឆ្នាំរបស់ក្លិប

ទន្ទឹមនឹងនេះដែរ Real Madrid ក៏បានវិនិយោគទឹកប្រាក់ចំនួន១១៣.៧ លានអឺរ៉ូក្នុងការអភិវឌ្ឍស្តារឡើងវិញនូវកីឡដ្ឋាន Estadio Santiago Bernabeu ខណៈពេលដែលការប្រកួតត្រូវបានលេងដោយបិទទ្វារដែលប្រាក់កម្ចី១០០ លានអឺរ៉ូដំបូងត្រូវបានសងរួចហើយ

សម្រាប់រដូវកាល២០១៩-២០២០ Real Madrid បានបញ្ជាក់ថា ពួកគេបានបញ្ចប់យុទ្ធនាការនេះដោយទទួលបានប្រាក់ចំណេញ ៣១៣,០០០ អឺរ៉ូបើទោះបីជាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ចាប់ផ្តើលរាលដាលពីដើមឆ្នាំក៏ដោយ ។ ឯកសារហិរញ្ញវត្ថុនឹងត្រូវបានបង្ហាញពេញនៅសន្និបាតសមាជិកបន្ទាប់នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print