បុរសម្នាក់នៅស្រុកទឹកផុស ធ្វើអត្តឃាតសម្លាប់ខ្លួនយកក្រម៉ាចង.កនឹងធ្នឹមផ្ទះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវាបានពលរដ្ឋប្រទះឃើញបានស្លាប់ដោយយកក្រម៉ាចង.កទៅនឹងធ្នឹមផ្ទះ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ ពុត ធី ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេមិនដឹងថា បុរសរូបនេះធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាំងពីពេលណានោះទេ ប៉ុន្តែនៅព្រឹកនេះ គេមិនឃើញបុរសរូបនេះ ចេញមកក្រៅដូចសព្វដង ទោះជាហៅក៏មិនឮឆ្លើយតបអ្វីទេ រហូតដល់ម៉ោង៦ ជាងដើរទៅរកមើល ក៍ប្រទះឃើញសពបុរសនេះ បានចង.កខ្លួនឯងទៅនឹងធ្នឹមផ្ទះ តែម្តង ។ ពលរដ្ឋឃើញដូចនេះបានរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ក្រោយពីពិនិត្យសាកសពហើយសមត្ថកិច្ចបានសន្និដ្ឋានថា បុរសរូបនេះពិតបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង.ក ពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីតែម្តង ។
ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ បានប្រាប់ថា បុរសរូបនេះមានជំងឺប្រចាំកាយ គឺសរសៃប្រសាទ ជាយូរណាស់មកហើយ រាល់ពេលល្ងាចតែងតែអង្គុយគិត រវើរវាយ មានជំងឺផ្លូវចិត្ត បានជាជំរុញឲ្យធ្វើអត្តឃាតខ្លួនឯងបែបនេះ ៕ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print