ប្រធានាធិបតីអុីរ៉ង់បានលើកឡើងជាលើកដំបូងនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយទម្លាក់កំហុសទាំងស្រុងទៅឲ្យអុីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់ Mohsen Fakhrizadeh ដោយការធ្វើឃាត។ ជាមួយគ្នានេះអុីរ៉ង់នឹងតបតវិញក្នុងពេលសមស្របណាមួយទៅលើអុីស្រាអែល។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃទី៣ខែធ្នូ ប្រធានាធិបតីអុីរ៉ង់ បានបញ្ជាក់ថា «គ្មានអ្វីសង្ស័យទៀតឡើយ ការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់គឺជាភស្តុតាងបង្ហាញឲ្យឃើញថាសត្រូវអុីរ៉ង់អសមត្ថភាពទើបធ្វើរឿងអាក្រក់អមនុស្សធម៌បែបនេះ»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអុីរ៉ង់ បានអរគុណដល់ប្រធានាធិបតីតួកគី ពីសាមគ្គីភាព រវាងពលរដ្ឋប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ហើយក៏បានថ្កោលទោសដល់ការធ្វើឃាតលោក Fakhrizadeh ។ ប្រធានាធិបតីរូហានីបានបញ្ជាក់ថា អីុស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកវិទ្យាសាស្ត្រអុីរ៉ង់។
ពាក់ព័ន្ធនិឹងកិច្ចព្រមព្រៀងបរមាណូ ដែលបានចុះហត្ថលេខារវាងអុីរ៉ង់និឹងប្រទេស ៥+១ កាលពីឆ្នាំ២០១៥ ដែលមានអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី បូកនិឹងអាល្លឺម៉ង់ ។ ក្រោយជាប់ឆ្នោតលោកបៃឌិនប្រកាសថា នឹងវិលត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់វិញ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បានដកចេញកាលពីឆ្នាំ២០១៨។
ប្រធានាធិបតីអុីរ៉ង់បញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និឹងគោរពកិច្ចព្រមព្រៀង បរមាណូ កាលពីឆ្នាំ២០១៥ ប្រសិនបើប្រទេសដែលចុះហត្ថលេខានៅក្នុងកិច្ចព្រមព្រៀងនោះគោរពកិច្ចព្រមព្រៀង។ ប្រធានាធិបតីអុីរ៉ង់បញ្ជាក់ថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីអាមេរិក ទទួលបានមេរៀនពីកំហុសរបស់រដ្ឋាភិបាលចាសដើម្បីដឹកនាំបានល្អ៕