អាមេរិកបន្ទន់ឥរិយាបថចំពោះ«រាជិនីហួវៃ»ដើម្បីដោះលែងឲ្យមានសេរីភាព

ចែករំលែក៖

ក្រសួងយុត្តិធម៌អាមេរិកកំពុងតែពិភាក្សា​បើកផ្លូវឲ្យអតីតអគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ​ លោកស្រី ​Meng Wanzhou អាចចាកចេញពីប្រទេសកាណាដា វិលត្រឡប់ទៅចិនវិញ​ប្រសិនបើលោកស្រីយល់ព្រមទទួលទោស​។
សារព័ត៌មានDow Jones បានដកស្រង់ប្រភពព័ត៌មានពី​ក្រសួងយុត្តិធម៌អាមេរិក ​និងមេធាវី​របស់លោកស្រី​ម៉េង វ៉ាន់ជូ ​ ដែលបានលើកឡើងថា លោកស្រីអាចនឹងរួចផុតពីការចោទប្រកាន់​ ប៉ុន្តែលោកស្រីក៏ត្រូវទទួលស្គាល់ការចោទប្រកាន់មួយចំនួនទៅលើលោកស្រីថាបានលាងលុយបំពានច្បាប់ដាក់ទណ្ឌកម្ម ។ ផ្ទុយទៅវិញ​លោកស្រីនឹង​ទទួលបានការដោះលែងឲ្យមានសេរីភាពវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។
ប៉ុន្តែមកទល់ពេលនេះលោកស្រី
ម៉េង វ៉ាន់ជូ នៅមិនទាន់ទទួលស្គាល់ការចោទប្រកាន់នោះឡើយ​ ដោយលោកស្រីចាត់ទុកថា​នោះជាការចាប់បង្ខំឲ្យទទួលកំហុស​ ដែលលោកស្រីមិនអាចធ្វើទៅបាន​។
លោកស្រីម៉េង វ៉ានជូ ត្រូវបាន កម្លាំងសន្តិសុខកាណាដាចាប់ខ្លួន​កាលពីខែធ្នូ ឆ្នាំ​២០១៨​នៅអាកាសយានដ្ឋានអន្តរជាតិVancouver តាមសំណើរបស់អាមេរិក​។ លោកស្រីកំពុងរងការចោទប្រកាន់ពីបទបោកប្រាស់ធនាគារ​​ ធ្វើឲ្យធនាគារនោះ​បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់​។
បច្ចុប្បន្នលោកស្រីត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្នុងទីក្រុង Vancouver ហើយអាចបន្តនៅទីនោះជាច្រើនឆ្នាំទៀត​ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរឥរិយាបថបញ្ឈប់ការចោទប្រកាន់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print