លោក ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ “ទីតាំងភូមិសាស្ត្រអាស៊ាននៅឆ្នាំ២០១៦ និង ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥” នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក

ចែករំលែក៖

12728981_1135311009815109_4006708980876672594_n

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ “ទីតាំងភូមិសាស្ត្រអាស៊ាននៅឆ្នាំ២០១៦ និង ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥” នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ កិច្ចប្រជុំពិភាក្សានេះត្រូវបានសម្របសម្រួលដោយលោកឯកអគ្គរដ្ឋទូត Michael Froman តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងមានការចូលរួមដោយវិនិយោគិនអាមេរិកជាច្រើនរូបទៀត។

វាគ្មិនទាំងឡាយបានផ្តាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវបំពេញឲ្យបាននៅក្នុងឆ្នាំ២០១៦នេះក៏ដូចជា ពាណិជ្ជកម្មនិងការវិនិយោគជាអាទិភាព នៅក្នុងរបៀបវារៈក្រោយពេលចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។

ជាមួយគ្នានេះពួកគេក៏បានពិភាក្សាផងដែរអំពីរបៀបដែលសហគមន៍សេដ្ឋកិច្ចអាស៊ានអាចគាំទ្រដល់បណ្តាប្រជាជាតិនានា នៅក្នុងអនុតំបន់ទន្លេមេគង្គក្រោមរបស់អាស៊ានដូចជា៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា សម្រាប់គោលដៅអភិវឌ្ឍន៍របស់ខ្លួន។ ការពង្រឹងអាស៊ានជាទីតាំងពាណិជ្ជកម្មនិងវិនិយោគពិភពលោកមួយដ៏រឹងមាំមួយ និងបញ្ហាសំខាន់ៗដែលពាណិជ្ជករ និងសហគ្រិនសហរដ្ឋអាមេរិកគួរពិចារណាមុនពេលដាក់ទុនវិនិយោគនៅក្នុងតំប់ន់អាស៊ាន ក៏ត្រូវបានលើកមកពិភាក្សាផងដែរក្នុងវេទិកាពិគ្រោះយោបល់នេះ។

លោកទេសរដ្ឋមន្ត្រីក៏បានសង្ខេបជូនអង្គប្រជុំអំពី ការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណែទម្រង់សំខាន់ៗនានា ដែលបានបំពេញ និងកំពុងអនុវត្តនៅក្រសួងពាណិជ្ជកម្ម។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃទំនិញ និងការចុះបញ្ជីពាណិជ្ជកម្ម ដែលដាក់ដំណើរការជាសាធារណៈកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៦ផងដែរ។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរអំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា ដូចជាគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងអាវុធ(EBA) (ដែលផ្តល់ដោយសហភាពអឺរ៉ុប) និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម(GSP) ដែលផ្តល់ដោយបណ្តាប្រទេសជាច្រើនដល់កម្ពុជា និងអំពីសារសំខាន់នៃគោលនយោបាយស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើម្បីអភិវឌ្ឍប្រទេសឲ្យឈានឡើងមួយកម្រិតទៀត៕


12744329_1135311076481769_8172922054382726059_n

12745472_1135311123148431_5132791753870634266_n

12742831_1135311089815101_4462969452291989784_n

12715489_1135311169815093_7920172949119652769_n

12705750_1135311213148422_5846313465168848069_n

12742025_1135311006481776_906969561310731830_n

...

ដោយ៖ ក្រសួងពាណិជ្ជកម្ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print