យោធាចាំចំការរបស់លោក រៀម ទិត្យ និងលោកស្រី អ៊ុក ដារ៉ា បាញ់បោះសេរីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោធាជាជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅខាងកម្លាំងអាវុធហត្ថស្រុកកំពង់សីលា កាលពីវេលាម៉ោង​១៥រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាយោធាគឺដោយកម្លាំងគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក ​ តុប​ ពេញ​ អភិបាលរងខេត្ត​ បានចុះមកដល់ទីតាំងដីចំការលោកស្រី អ៊ុក​ ដារ៉ា​ និងឧត្តមសេនីយ៏ឯក រៀម ទិត្យ មានទីតាំងនៅភូមិអូរតាហយ​ ឃុំស្ទឹងឆាយ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា យោធាជាអ្នកចាំចំការរបស់គាត់បានបាញ់​ចំនួន​ ០៨​គ្រាប់​ ប្រភេទកាំភ្លើង​AK47​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ទី១ឈ្មោះ​ ហ៊ុន​ ហ៊ន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ឋានះ​អនុសេនីយ៏ឯក ​មុខរបរយោធាកងពលតូចលេខ ង៧០ មានទីលំនៅភូមិ​តាស្អាង​ ឃុំចំលង​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​។ និងទី២​ ឈ្មោះ​ ជឹម​ សុភាព​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ឋានះពលទោ​ មុខរបរយោធាកងពលតូចលេខ ង៧០​ មានទីលំនៅភូមិព្រែកក្តាម​ ឃុំកោះចិន​ ស្រុកពញាឮ ខេត្តកណ្តាល​។ អ្នកទាំង២បានចាំចំការឲ្យលោក រៀម ទិត្យ លោកស្រី អ៊ុក ដារ៉ា។

សមត្ថកិច្ចបានបន្តថា បច្នុប្បន្នកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពុងសាកសួរនាំ និងប្រគល់អោយកម្លាំងអាវុហត្ថស្រុកចាត់ចែងតាមនិតិវិធី៕

IMG-20160218-WA0048

IMG-20160218-WA0050

IMG-20160218-WA0049

IMG-20160218-WA0047

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print